header ads

Sponsor

មានការចាប់អារម្មណ៍ជាខ្លាំងដោយថ្មីៗនេះគេតែងឃើញតារាចម្រៀង សូដា នីតា បង្ហោះសារត្អូញត្អែរជាហូរហែ ជាពិសេសចំពោះមនុស្សដែលបានជំពាក់ប្រាក់នាងហើយមិនសង ។ប៉ុន្តែថ្មីៗនេះតារាចម្រៀងរូបនេះបានប្រកាសថាសុំចុះចាញ់មនុស្សគ្រប់គ្នាសុំត្រឹមពេលវេលានៅក្នុងការរកប្រាក់សងគេ និងមើលថែទាំកូនប្រុសតែប៉ុណ្ណោះ ។ 

គេចាំបានថា សូដា នីតា ក៏ជាតារាស្រីដែលស្ថិតក្នុងចំណោមអ្នកសិល្បៈដែលមានជីវភាពហ៊ឺហាមិនធម្មតាដែរ ដោយនាងប្រើប្រាស់សម្ភារៈទំនើបៗនិងរស់នៅក្នុងផ្ទះវីឡាយ៉ាងស្កឹមស្កៃ ។ ប៉ុន្តែមួយរយៈក្រោយនេះជីវភាពរបស់ សូដា នីតា មានការប្រែប្រួលក្រោយពីនាងបានធ្លាក់ខ្លួនចាញ់បោកប្រាក់តុងទីន ។

អ្វីដែលគួរឱ្យអាណិតមិនត្រឹមធ្លាក់ខ្លួនជំពាក់ប្រាក់គេ ជីវិតស្នេហារបស់ សូដា នីតា និងតារាប្រុសវ័យក្មេង យុទ្ធ ឋានៈ ក៏បានដើរដល់ផ្លូវបំបែកដោយបានបន្សល់កូនប្រុសមួយជាចំណងដៃដែលរស់នៅជាមួយនាងសព្វថ្ងៃ ។ ថ្មីៗនេះ សូដា នីតា បានបង្ហោះសារដែលគួរឱ្យចាប់អារម្មណ៍ដោយប្រកាសសុំចុះចាញ់មនុស្សគ្រប់គ្នា ។ 

សំណេររបស់ សូដា នីតា បានរៀបរាប់ថា«ចង្រ្កៀង ដុតផ្ទះណា ភ្លឺផ្ទះហ្នឹង ! ប្រឹងធ្វើជាពន្លឺ ភ្លឺតែក្នុងផ្ទះខ្លួនឯងទៅ !ចូលកុំដើរ កុំគិត កុំដើរនិយាយពាក្យមិនពិតរបស់គេ ! ហើយសុំកុំនិយាយលើសពីខ្ញំ ដើម្បីបន្ថែមបញ្ហាអោយខ្ញុំខ្ញុំសុំចុះចាញ់គ្រប់គ្នា សុំត្រឹមវេលារកប្រាក់សងលុយដែរគេបោក នឹង ជីវិតមើលថែកូនប្រុសតូចរបស់ខ្ញុំ សូមអរគុណទុកជាមុន»។សាររបស់ សូដា នីតា ក៏ត្រូវបានអ្នកគាំទ្រមួយចំនួនលើកទឹកចិត្តដល់រូបនាងគ្រប់គ្នា ។ចុងក្រោយនេះគេមិនសូវឃើញសកម្មភាពតារាស្រីរូបនេះបង្ហាញមុខនៅក្នុងកម្មវិធីនានាជាមួយមិត្តភក្តិដូចមុនឡើយ៕ 
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post