header ads

Sponsor

មហាជនជាអ្នកលេងបណ្តាញសង្គមបានបង្ហាញអារម្មណ៍ត្រេកអរនិងរីករាយក្រោយបានឃើញសំណូមពររបស់ ស្រីអូន ដែលមានបំណងចង់សម្រុះសម្រួលជាមួយសាច់ញាតិខាងស្វាមី និង លោក មាស ឬទ្ធី ជាឪពុកមា នឹងធ្វើឡើងនៅចុងសប្តាហ៍នេះដើម្បីបញ្ចប់រឿងក្រោយមរណភាពរបស់ ឈាង រ័ត្ន ជាស្វាមី ។

គួររំឮកថាអ្នកស្លាប់បានស្លាប់ផុតទៅហើយនៅឡើយ តែអ្នករស់នៅដែលមានទាំងអ្នកម្តាយ និងសាច់ញាតិរបស់សពកំពុងរស់នៅទាំងសោកសង្រេង។ បើងាកមកមើល ស្រីអូន ក៏កំពុងរងសម្ពាធផ្លូវចិត្តមិនធម្មតាដែរដោយមានមហាជនមួយចំនួនបានជេរប្រមាថដល់រូបអ្នកនាងជាច្រើន ។ ក្នុងនោះគេក៏បានឃើញលោក មាស ឬទ្ធី ជាឪពុកមាសាច់ថ្លៃក៏តែងបង្ហោះសារចំពោះការស្លាប់របស់ក្មួយប្រុស និង ស្រីអូន ។

ប៉ុន្តែកាលពីម្សិលមិញ ស្រីអូន បានចេញវីដេអូ ជាចុងក្រោយដោយសុំបញ្ចប់រឿងជាមួយសាច់ញាតិខាងប្តី ។ ក្នុងនោះអ្នកនាងបានបង្ហោះសាររួមនឹងវីដេអូដែលមានអត្ថន័យ«សូមគោរពលោកពូ មាសរឹទ្ធី និង គ្រួសារខាងប្ដី ក្មួយសូមជួបចាស់ទុំដើម្បីសម្រួលបញ្ចប់បញ្ហា អោយព្រលឹងប្ដីក្មួយស្ងប់ចិត្តផងបើលោកពូស្ដាប់រឿងគ្រប់អស់ហើយ គិតថាក្មួយនៅតែខុសឬអាក្រក់ក៏តាមហ្នឹងចុះ ព្រោះថ្ងៃដែលក្មួយទៅអុជធូបអោយសពប្ដី មាននាក់ជេរដៀលប្រមាថខ្ញុំខ្លាំងណាស់ខ្ញុំទ្រាំមិនបានទេ។

 មនុស្សគ្រប់គ្នាសុទ្ធតែត្រូវការយុត្តិធម៌ ភាពស្អាតស្អំ សង្ឃឹមលោកពូជាចាស់ជាទុំ នឹងនៅកណ្ដាល ព្រមរៀបចំអោយក្មួយបានជួបគ្រួសារខាងប្ដី និងលោកពូផង ដើម្បីបង្ហាញការពិតអោយអស់ ក្នុងនាមលោកពូជាសុភាពបុរស ក្មួយជឿថាលោកពូនឹងយោគយល់ដល់ស្ត្រីមេម៉ាយម្នាក់នេះផងចុះ ក្មួយត្រូវចិញ្ចឹមកូន និង រ៉ាប់រងការងារជាច្រើនពេលប្ដីមិននៅ តែកម្លាំងគ្រប់យ៉ាងត្រូវបាត់បង់នៅពេលដែលមហាជនជេរក្មួយទាំងគាត់មិនដឹងរឿងពិត នាក់របួសគឺឈឺជាងនាក់ដែលឈរមើល»។ការលើកឡើងរបស់ ស្រីអូន ក៏ត្រូវបានលោក មាស ឬទ្ធី បានចូលទៅខមិនតបថា«មិនអីទេក្មួយពូមិនមែនជាអ្នកតឹងតែងឬចិត្តចង្អៀតជាមួយក្មួយទេ ពូឆ្លើយតបអ្វីក៏ពូគិតពីច្បាប់ដែរ ចប់ត្រឹមហ្នឹងចុះពូស្វាគមន៍ពូនឹងឱ្យក្រុមគ្រួសារខាងពូជួបគ្នានៅចុងសប្តាហ៍នេះ»។

ការទទួលយកការជជែកទល់មុខគ្នាដើម្បីបញ្ចប់បញ្ហា របស់លោក មាស ឬទ្ធី ជាគ្រួសារសពនិង ស្រីអូន ក៏ទទួលបានការគាំទ្រពីសំណាក់អ្នកលេងបណ្តាញសង្គមជាច្រើនហើយរំពឹងថារឿងគ្រួសារមួយនេះនឹងត្រូវបានបញ្ចប់ការវែកញែកនៅក្នុងបណ្តាញសង្គមនៅក្នុងពេលឆាប់ៗនេះ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post