header ads

Sponsor

មានការចាប់អារម្មណ៍ដោយបានឃើញពិធីការិនី មុត ស្រីនាង បានលើកឡើងពីទុក្ខលំបាករបស់បុរសៗដោយអ្នកនាងបានបញ្ជាក់ថាបុរសៗក៏មានទុក្ខដូចមនុស្សស្រីដែរគ្រាន់តែមិនហ៊ានរៀបរាប់ជាសាធារណៈខ្លាចគេហៅថាអាញី ។ ការលើកឡើងរបស់ពិធីការិនីរូបនេះក៏មានអ្នកខ្លះបានយល់ស្របហើយខ្លះគិតថាមិនត្រឹមត្រូវ ។ 

អ្នកនាង មុត ស្រីនាង គឺជាពិធីការិនីនៅក្នុងទូរទស្សន៍ហង្សមាស ហើយជារឿយៗអ្នកនាងតែងចែករំលែកនូវចំណេះដឹងនានាទាក់ទងទៅនឹងជីវិតឯកជនតាមបណ្តាញសង្គម ។ យ៉ាងណាមិញថ្មីៗនេះអ្នកនាង មុត ស្រីនាង បានបង្ហោះសាររៀបរាប់ពីទុក្ខលំបាករបស់បុរសម្តង។

កន្លងមកធ្លាប់តែឃើញនឹងបានឮពីទុក្ខលំបាករបស់ស្ត្រីដែលមានស្វាមីមិនយល់ចិត្ត និងធ្វើបាបដោយប្រើអំពើហឹង្សានានាជាដើម តែពេលនេះអ្នកនាង មុត ស្រីនាង បានបង្ហាញពីទុក្ខលំបាករបស់បុរសថា «ទុក្ខបុរសបានប្រពន្ធមិនស្រលាញ់ម្តាយបង្កើតរបស់ខ្លួន។ទុក្ខបុរស បានប្រពន្ធមិនស្មោះត្រង់នឹងខ្លួន។ទុក្ខបុរស បានប្រពន្ធលោភលន់នឹងទ្រព្យសម្បត្តិខ្លួន។ទុក្ខបុរស បានប្រពន្ធគិតតែប្រយោជន៍ខ្លួន។ទុក្ខបុរស បានប្រពន្ធ ស្គាល់តែពាក្យថាបានពេលគ្មានក៏ដើរចេញ។-បុរសលើលោកក៏មានអ្នកល្អ ក៏ជួបទុក្ខដូចមនុស្សស្រីដែរតែបើរៀបរាប់ គេហៅអាញី។បើ បូរបាច់ទួញសោក គេហៅអាកំសាក។ដូច្នេះហើយ ទើបគ្មានសម្លេងបុរសដែលជួបទុក្ខមកត្អូញត្អែរបង្ហាញលើផែនដីនេះ»។


ជុំវិញការលើកឡើងរបស់ពិធីការិនី មុត ស្រីនាង ក៏មានការយល់ស្របពីសំណាក់អ្នកលេងបណ្តាញសង្គមដោយអ្នកខ្លះលើកឡើងថាបើបែបនេះពេលបុរសបានប្រពន្ធល្អគួរថែរក្សានឹងយល់ពីគុណតម្លៃរបស់ភរិយាផង ។ ប៉ុន្តែខ្លះទៀតបានលើកឡើងថាបុរសពេលមានទុក្ខមានបញ្ហាអាចទៅរកកន្លែងសប្បាយបានចុះស្ត្រីវិញ?

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post