header ads

Sponsor

មានការចាប់អារម្មណ៍ជាខ្លាំងដោយថ្មីៗនេះឧកញ៉ា សៀង ណាំ បានបង្ហាញរូបភាពស្ត្រីមួយរូបដែលមានមុខមាត់ស្រស់ស្អាតបែបកូនកាត់ចិនដោយបញ្ជាក់ថាជារូបថតរបស់លោកយាយ ធីម វិជ្ជរ៉ា ម្តាយលោក បឺត សំរេច ដែលត្រូវបានអតីតរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មនៃសាធារណរដ្ឋប្រជាមានិតឡាវរក្សាទុក។ 

ដ្បិតក្រុមគ្រួសារអធិរាជ ស៊ីន ស៊ីសាមុត ដែលមានចៅស្រី  និងក្មួយប្រុសប្រកាសមិនទទួលស្គាល់លោក បឺត សំរេច ក្តី តែរហូតមកដល់ពេលនេរឿងរ៉ាវរបស់អតីតអ្នកប្រដាល់រូបនេះនៅតែមិនទាន់ស្ងប់នៅឡើយទេ ។ កន្លងមកឧកញ៉ា សៀង ណាំ ក៏បានប្រកាសថានឹងចុះទៅស្រាវជ្រាវនៅប្រទេសឡាវ និងថៃ ជាទីកន្លែងដែលម្តាយលោក បឺត សំរេច លោកយាយ ធីម វិជ្ជរ៉ា ធ្លាប់រស់នៅ ។

អ្វីដែលចាប់អារម្មណ៍កាលពីថ្ងៃទី ១៨ម្សិលមិញនេះឧកញ៉ា សៀង ណាំ បង្ហោះរូបថតស្រ្តីម្នាក់ដែលមានសម្រស់ស្រស់ស្អាតនឹងមានទម្រង់មុខជាកូនកាត់ចិន ដោយភ្ជាប់ជាមួយសំណេរថា «ខ្ញុំបានរកឃើញរូបថតរបស់លោកស្រី​ ធីម​ វិជ្ជរ៉ា​ និងរឿងរ៉ាវពិតរបស់ក្មួយ​ បឺត​ សំរេចហើយទិដ្ឋភាពទាំងស្រុងនៃការចុះស៊ើបករណីក្មួយ បឺត សំរេច » ។ ក្នុងនោះឧកញ៉ា សៀង ណាំ ក៍សុំឱ្យមហាជនរង់ចាំទស្សនាចំពោះរឿងនេះពីអ្នកស្រាវជ្រាវមួយ។

បើតាមការបញ្ជាក់បន្ថែមរបស់ឧកញ៉ា សៀង ណាំ បានឱ្យដឹងថា ការដែលរកឃើញរូបថតលោកយាយ ធីម វិជ្ជរ៉ា ដោយសារលោកស្រី Kesone Thepsombandith និងលោក Noumanh Phothisane អតីតរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្មនៃសាធារណរដ្ឋប្រជាមានិតឡាវ ជាអ្នករក្សាទុក។ រូបថតនេះត្រូវបានរកឃើញនៅក្រុងវៀងចន្ទន៍ សាធារណរដ្ឋប្រជាមានិតឡាវដែលឧកញ៉ា សៀង ណាំ បានយកមកនៅក្នុងថ្ងៃទី ១៦ តុលាកន្លងទៅថ្មីៗនេះ។

ជាមួយនឹងការរកឃើញរូបថតរបស់លោកយាយ ធីម វិធ្ជរ៉ា ក៏មានការអបអរសាទរពីសំណាក់អ្នកលេងបណ្តាញសង្គមមួយចំនួនដោយអ្នកខ្លះបានជឿជាក់ថាជារូបថតរបស់លោកយាយជាម្តាយលោក បឺត សំរេច ពិតប្រាកដមែន ។ខ្លះបាននិយាយថាមានទម្រង់មុខនិងភ្នែកស្រដៀងលោក បឺត សំរេច  តែខ្លះទៀតបែរជាយល់ ថាពុំមែនជាការពិតទៅវិញ ។ 

ទោះបីជាយ៉ាងនេះក្តី គេនៅពុំទាន់ឃើញគ្រួសារអធិរាជ ស៊ីន ស៊ីសាមុត មានប្រតិកម្មចំពោះរូបថតរបស់លោកយាយ ធីម វិជ្ជរ៉ា ដែលជាម្តាយលោក បឺត សំរេច ដែលទើបរកឃើញនៅប្រទេសឡាវនោះទេ៕ 


ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post