header ads

Sponsor

ផ្អែមល្ហែមគ្នាប្រមាណជាពីរឆ្នាំប៉ុណ្ណោះពេលនេះ លាន អាហ្វ្រីលគីនីន បានប្រកាសបែកផ្លូវជាមួយអ្នកលក់អនឡាញដែលគេស្គាល់ឈ្មោះថា ចែរី ហើយអ្វីដែលកត់សម្គាល់នោះក្រោយប្រេះឆាអ្នកទាំងពីរក៏បានឡាយវីដេអូហែកហួរគ្នាផ្អើលបណ្តាញសង្គម ។ អ្វីដែលចាប់អារម្មណ៍អតីតពិធីករដែលល្បីមានងារជាឧកញ៉ារូបនេះក៏បានងាកមកសរសើរអតីតភរិយាមុនរបស់ខ្លួនគឺអតីតតារាសម្តែង កែវ វល័ក្ខ ថែមទៀត។

គេចាំបានក្រោយពីបែកបាក់ជាមួយអតីតតារាសម្តែងអ្នកនាង កែវ វល័ក្ខ កាលពីឆ្នាំ ២០២២លាន អាហ្វ្រីលគីនីន បានភ្ជាប់ស្នេហ៍ជាមួយអ្នកលក់អនឡាញ ចែរី ហើយមិនបានប៉ុន្មានខែពួកគេក៏បានដឹកដៃគ្នាទៅចុះអេតាស៊ីវិលតាមផ្លូវច្បាប់ក្រោយពីបានរៀបចំសែនព្រេនដោយមានចាស់ទុំដឹងឮកាលពីអំឡុងពាក់កណ្តាលឆ្នាំ ២០២២ ។ ប៉ុន្តែថ្មីៗនេះ ចែរី ជាអ្នកលក់អនឡាញនោះបានប្រកាសថាពួកគេទាំងពីរបែកផ្លូវគ្នាហើយស្វាមី លាន អាហ្វ្រីលគីនីន ជាអ្នកប្តឹងសុំលែងលះ ។ សម្រាប់នាងមិនមែនជាអ្នកប្តឹងទេព្រោះគ្មានប្រាក់ជួលមេធាវិ ។

អ្វីដែលកត់សម្គាល់ក្រោយពីបែកគ្នាក៏មានការឡាយវីដេអូហែកហួរគ្នានៅតាមបណ្តាញសង្គម ដោយក្នុងនោះ ចែរី បានបញ្ជាក់ថាស្វាមី លាន អាហ្វ្រីលគីនីន ជាមនុស្សប្រចណ្ឌនិងលក់រថយន្តតម្លៃដល់ទៅ ១០ម៉ឹនដុល្លារតែមិនបានឱ្យលុយនាងទេ ។

ចំណែកលោក លាន អាហ្វ្រីលគីនីន លើកឡើងថា ចែរី ជាមនុស្សពិសពុលមិនចេះរៀបចំផ្ទះសម្បែងរស់នៅគ្មានហុងស៊ុយ ហើយអ្វីដែលចាប់អារម្មណ៍នោះ លោកក៏បានងាកទៅសរសើរអតីតភរិយាអ្នកនាង កែវ វល័ក្ខថាភរិយាមុនរបស់លោកជាមនុស្សយល់ចិត្តលោកពូកែរៀបចំផ្ទះសម្បែងបានស្អាត។ សូម្បីតែកូនក៏អប់រំនិងប្រៀនប្រដៅបានល្អ លោកមិនបារម្ភទេ ក្រោយបែកគ្នាពោលកូនៗលោកល្អទាំងអស់ ។ ជាចុងក្រោយលោក លាន អាហ្វ្រីលគីនីន ដែលជាបុរសសម្បូរស្នេហ៍នោះបានបញ្ជាក់ថាលោកឈប់យកប្រពន្ធទៀតហើយ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post