header ads

Sponsor

ពេលនេះអ្នកស្រឡាញ់និងគាំទ្រអ្នកនាង ស្រីអូន បានបង្ហាញអារម្មណ៍រីករាយក្រោយបានដឹងថាអ្នកនាងមានស្នាមញញឹមជាថ្មីឡើងវិញហើយពេលនេះអ្នកនាងក៏បានចេញពីមន្ទីរពេទ្យផងដែរ ។ រូបភាពរបស់ ស្រីអូន ក៏បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមដែលតាមដាននៅរឿងរ៉ាវរបស់អ្នកនាងនាពេលកន្លងមកបានផ្តល់កម្លាំងចិត្តឱ្យ គ្រប់គ្នា ។

បើតាមការលើកឡើងរបស់លោក ស្រី ម៉ម សុម៉ាលី ប្រធានអង្គការអាហ្វេស៊ីប បានបង្ហាញរូបភាពជាច្រើនសន្លឹករបស់ ស្រីអូន អមជាមួយការរៀបរាប់ថា«ចេញពីរពេទ្យហើយ គាត់មកសាកថ្មជីវិត ជាមួយកូនៗ នៅ Afesip Cambodia ថ្ងៃនេះពេញមួយថ្ងៃ គាត់ស;ចលេងយ៉ាងកក់ក្តៅជាមួយកូនៗ ខ្ញុំប្រាប់ហ;យថា ទីនេះយ;ងមានតែក្តីស្រលាញ់អោយទេ b;អ្នកគិតថាអ្នកពិបាកណាស់អ្នកសាកមកមើលជីវិតកូនៗរងគ្រោះនៅទីនេះត;គាត់ពិបាកជាងអ្នកប៉ុណ្ណា ?

តែកូនៗនៅតែដើរទៅមុខដោយក្តីសង្ឈឹម ស្រីអូន នៅផ្ទះយើងប្អូនស្រី ទោះគ្មានម៉ាស៊ីនត្រជាក់ តែបេះដូងប្អូនកក់ក្តៅ  (បញ្ជាក់ សូមអធ្យាស្រ័យបងប្អូន មិនទាន់អាចមកសួរសុខទុកបានទេ) អោយគាត់សំរាកចិត្តនិងកាយសិន»។

ជាមួយរូបភាពដ៏ស្រស់ស្រាយរបស់ ស្រីអូន បានធ្វើឱ្យមហាជន ជាពិសេសអ្នកគាំទ្រ បានបង្ហាញនូវការរីករាយជាមួយអ្នកនាងហើយ រំពឹងថាផ្លូវចិត្ត ស្រីអូន និងរឹងមាំ ជាសះស្បើយនៅក្នុងពេលឆាប់ៗនេះ  ។ ប៉ុន្តែយ៉ាងណាលោកស្រី  ម៉ម សុម៉ាលី ពុំទាន់អនុញ្ញាត្តឱ្យមានការសួរសុខទុក្ខចំពោះ អ្នកនាង ស្រីអូន នៅក្នុងពេលបានទេព្រោះចង់ឱ្យអ្នកនាងមានស្ថានភាពផ្លូវចិត្តល្អជាងនេះ ៕ 
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post