header ads

Sponsor

មិនមានអ្វីចម្លែកទេសម្រាប់ការកែកុនសម្រស់បន្ថែមនាសម័យនេះជាពិសេសអ្នកសិល្បៈ តែសម្រាប់តារាកំប្លែង ខ្ញុង បាននិយាយការពារខ្លួនជាមុនព្រោះមិនចង់ឱ្យមានការរិះគន់ថា ជំពាក់បំណុលគេវណ្ឌក តែមានលុយទៅកែច្រមុះ ។

ក្រោយមានឈ្មោះបោះសំឡេងក្នុងសិល្បៈគេចាប់អារម្មណ៍ឃើញថាអ្នកនាង ស្រេង សុកាន់ដា ហៅខ្ញុង កាន់តែមានសម្រស់ស្អាតក្រោយពីបានកែបន្ថែមខ្ទង់ច្រមុះ និងដើមទ្រូង តែថ្មីៗនេះនាងក៏មានគម្រោងទៅកែច្រមុះជាលើកទីពីរ។ ប៉ុន្តែជៀសវាងការរិះគន់ពីសំណាក់មហាជនតារាកំប្លែងមាត់ដាចរូបនេះបានឡាយវីដេអូប្រាប់ថាមូលហេតុនាងទៅកែច្រមុះជាថ្មីដោយ សារច្រមុះរបស់នាងមានសភាពដូចបាក់ខ្ទង់គួរឱ្យខ្លាច ហើយសម្រាប់ការកែច្រមុះនេះនាងក៏មិនមានការចំណាយប្រាក់អ្វីដែរដោយសារម្ចាស់ហាងកែសម្ជស្សអាណិតរូបនាង ។ តារាកំប្លែងរូបនេះបាននិយាយទៀតថា មូលហេតុដែលនាងនិយាយបែបនេះព្រោះមិនចង់ឱ្យមានការរិះគន់ថានាងជំពាក់បំណុលគេវណ្ឌក តែបែរជាយកប្រាក់ទៅកែសម្ជស្សទៅវិញ ។

ការលើកឡើងរបស់តារាកំប្លែង ខ្ញុង ក៏ត្រូវបានអ្នកគាំទ្រជាច្រើនផ្តល់កម្លាំងចិត្តឱ្យរូបនាងនិងជូនពរឱ្យការកែច្រមុះជាលើកទីពីរបានស្រស់ស្អាត ។អ្វីដែលកត់សម្គាល់ក្រោយកែច្រមុះហើយ ខ្ញុង នៅតែបន្តការឡាយវីដេអូលក់ផលិតផលដដែល។ ដ្បិតមើលរូបភាពខាងក្រៅ ខ្ញុងមានភាពរីករាយនឹងបានបង្ហាញភាពឡូយឆាយតាមរយៈការទៅញ៉ាំអាហារឬចូលហាងទំនើបៗ តែនាង បានបញ្ជាក់ថាទាំងនេះគ្រាន់តែជាការថតឃោសនាប៉ុណ្ណោះ ។

សម្រាប់នាងសព្វថ្ងៃគ្មានអ្វីក្រៅពីការខិតខំប្រឹងប្រែងដើម្បីរកប្រាក់សងបំណុលគេឡើយ ។ ក្រៅពីអាជីពសិល្បៈ ខ្ញុង ក៏មានមុខរបរលក់អនឡាញដែលទទួលបានការគាំទ្រពីសំណាក់អតិថិជនច្រើនគួរសម ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post