header ads

Sponsor

តារាចម្រៀង ព្រាប សុវត្ថិ និងកូនកម្លោះទាំងបីរួមនឹងក្រុមភ្លេងបានចេញទៅសម្តែងរួមគ្នានៅប្រទេសអូស្រ្តាលី តែស្របជាមួយគ្នានោះក៏មានការលេចឮថាការសម្តែងរបស់លោកអាចនឹងមិនជោគជ័យព្រោះចុងក្រោយនេះតារាចម្រៀង ព្រាប សុវត្ថិ បានធ្លាក់ប្រជាប្រិយភាពក្រោយពី មានសកម្មភាពក៏ដូចជាពាក្យសម្តីការពារដល់ម្ចាស់ផលិតកម្មរបស់ខ្លួន ។ ឆ្លើយតបជាមួយការលេចឮនេះគេសង្កេតឃើញតារាចម្រៀងចាស់វស្សារូបនេះបានបញ្ចេញវីដេអូជាបន្តបន្ទាប់ដើម្បីបញ្ជាក់ថាខ្លួននៅតែទទួលបានការគាំទ្រខ្លាំងពីសំណាក់បងប្អូនខ្មែរដែលរស់នៅប្រទេសអូស្រ្តាលី ។

គេចាំបានថាក្រោយពីបញ្ចប់ការសម្តែងជាមួយតារាចម្រៀងរួមទ្រនំនៅប្រទេសកូរ៉េមិនបានប៉ុន្មានផងតារាចម្រៀង ព្រាប សុវត្ថិ និងកូនប្រុសទាំងបីនិងភរិយាបានហោះមកច្រៀងនៅប្រទេសអូស្ត្រាលីដោយសំបុត្រមួយតម្លៃ ១៤០ដុល្លារ ។ ការបង្ហាញវត្តមាននៅក្នុងប្រទេសអូស្ត្រាលីរបស់ឧកញ៉ាដែលជាតារាចម្រៀងនៅផលិតកម្មហ្គាឡាក់ស៊ីលើកនេះក៏មានការលើកឡើងថាការសម្តែងរបស់ ព្រាប សុវត្ថិ មិនទទួលបានការគាំទ្រដូចមុនព្រោះដូចដឹងស្រាប់ហើយថាចុងក្រោយនេះតារាចម្រៀងនៅក្នុងផលិតកម្មមួយនេះមានការថមថយប្រជាប្រិយភាពជាគំហុកក្រោយមានការចេញមុខនិយាយការពារអ្នកឧកញ៉ាជាមេរបស់ខ្លួនហួសហេតុ ។ជាក់ស្តែងសូម្បីតែការសម្តែងនៅប្រទេសកូរ៉េនាពេកន្លងមកក៏មិនទទួលបានជោគជ័យដូចមុនឡើយ។

ប៉ុន្តែដើម្បីបញ្ជាក់ការពិតតារាចម្រៀង ព្រាប សុវត្ថិ ក៏បានបង្ហាញវីដេអូដែលជាសកម្មភាពសម្តែងរបស់លោក និងកូនៗដែលទទួលបានការគាំទ្រខ្លាំងពីសំណាក់បងប្អូនខ្មែរដែលរស់នៅប្រទេសអូស្តា្រលីជាបន្តបន្ទាប់នៅក្នុងបណ្តាញសង្គម ។ជាមួយគ្នានោះតារាចម្រៀងវ័យក្បែរ ៥០ឆ្នាំរូបនេះបញ្ជាក់ថាសំបុត្របានលក់អស់ជាច្រើនដែលធ្វើឱ្យលោកកាន់តែរំភើបចំពោះក្តីស្រឡាញ់របស់បងប្អូនខ្មែរមកលើក្រុមគ្រួសារខ្លួន ។

តារាចម្រៀង ព្រាប សុវត្ថិ  និងកូនៗក៏ត្រៀមនឹងច្រៀងជាបន្តបន្ទាប់ទៅតាមការគ្រោងទុក តែយ៉ាងណាតារាចម្រៀងរូបនេះមិនបានបញ្ជាក់ថាលោកនឹងចូលរួមច្រៀងនៅទីនោះរយៈពេលប៉ុន្មានឡើយ ។ ក្រៅពីការសម្តែងតារាចម្រៀង ព្រាប សុវត្ថិ និងក្រុមគ្រួសារបានដើរលេងកម្សាន្តនឹងបានចែករំលែករូបភាពយ៉ាងស្រស់ស្អាតជាមួយក្រុមគ្រួសារដល់ហ្វេន ហ្វេន នៅតាមបណ្តាញសង្កមផងដែរ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post