header ads

Sponsor

ក្រោយពីអ្នកលក់អនឡាញ ចែរី លែងលះជាមួយស្វាមី លាន អាហ្វ្រីលគីនីន ភ្លាមអតីតតារាសម្តែង កែវ វល័ក្ខ ក៏បានបង្ហោះសារឌឺដងទៅ ចែរី ភ្លែតតែម្តង ។ ប៉ុន្តែយ៉ាងណាគេមិនទាន់ឃើញអ្នកលក់អនឡាញរូបនោះតបតវិញឡើយ ខណៈ​ ចែរី ថាខ្លួនកំពុងសម្រាកនៅមន្ទីរពេទ្យដោយសារទើបវះកាត់។

គេចាំថាអតីតតារាសម្តែង កែវ វ័ល័ក្ខ និង ចែរី ក៏បានប៉ះពាក្យសម្តីគ្នាជាបន្តបន្ទាប់ក្រោយពីអ្នកលក់អនឡាញរូបនេះបានងាកមកភ្ជាប់ស្នេហ៍ជាមួយលោក លាន អាហ្វ្រីលគីនីន កាលពីរឆ្នាំមុន ។ ខណៈដែល ចែរី និងស្វាមី លាន អាហ្វ្រីលគីនីន ចែកផ្លូវគ្នានោះ ស្រាប់តែអ្នកនាង កែវ វល័ក្ខ បានចេញមុខបង្ហោះសំណេរឌឺដងឱ្យ ចែរី ដោយមិនទុកមុខដែលមានអត្ថន័យថា «មួយរយៈនេះបាត់មុខ ជាប់មើលកូនឈឺឡូវដូចបាក់ធ្មុង ពីមុនខ្លាំងមេស ម៉ោងឈឺចាប់ ម៉ោងទឹកភ្នែកមកដល់យ៉ាងណាដែរ បើបងសុំបែកពីអូន ច្បាស់ជាគ្មានម៉ង គ្មានរឿងអ្វីត្រូវខូចចិត្តកម្មមិនចាំជាតិក្រោយ

ជំនាញណាស់អារឿងដាក់ណ្តាសាគេបងប្រាប់ហើយ នៅមិនស្តាប់បង បងមានបទពិសោធន៍២០ឆ្នាំណាអូន មិនមែនដូចអូន១ឆ្នាំជាងសោះ ធ្វើដូចច្បាស់ណាស់ចឹង មិនជឿចាស់ស្រឡះដៃធេង និយាយនេះមិនមែនដៀមដាមទេ ចង់ជាន់កែង នៅអ្វីដែលអូនអួតក្អែងក្អាងកន្លងមកគេគ្រប់គ្នា មិនមែនចង់សើចយំអូនទេ តែគេចង់ជាន់កែងអូនវិញទេ»។

ទោះជាមានការចំអកបែបនេះតាមបណ្តាញសង្គមក្តី តែគេមិនទាន់ឃើញអ្នកលក់អនឡាញ ចែរី តបតទៅអ្នកនាង​ កែវ វល័ក្ខ វិញទេ ។ បើតាមការលើកឡើងនៅក្នុងការឡាយវីដេអូនាពេលកន្លងមក ចែរី បាននិយាយថាខ្លួនត្រូវសម្រាកវះកាត់ជំងឺប្រមាណជាមួយសប្តាហ៍ ។ ងាកមកអ្នកនាង កែវ វល័ក្ខ វិញគេសម្គាល់ឃើញថាអ្នកនាងកាន់តែមានសម្រស់ស្អាតក្រោយភ្ជាប់ពាក្យជាមួយដៃគូថ្មីបន្ទាប់បែកផ្លូវជាមួយលោក លាន អាហ្វ្រីលគីនីន ។ ប៉ុន្តែយ៉ាងណាពេលនេះគេមិនទាន់ឃើញអ្នកនាងរៀបការនៅឡើយទេ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post