header ads

Sponsor

តារាចម្រៀង មាស សុខសោភា រួមនឹងតារាមួយចំនួនដែលមានដូចជាលោក សូ ស្រណោះ  និងលោក ចេន បានបញ្ចប់ការសម្តែងដោយជោគជ័យនៅក្នុងកម្មវិធីប្រគំតន្រ្តីដ៏អសា្ចរ្យ Asean Korea Round Festival2023 នៅទីក្រុងចាកាតាប្រទេសឥណ្ឌួនេស៊ីកាលពីពេលថ្មីៗនេះ ។

នេះជាលើកដំបូងដែលតារាចម្រៀង មាស សុខសោភា បានរួមដៃគ្នាជាមួយតារាចម្រៀង Origonal Song ចេន និងលោក សូ ស្រណោះ ចូលរួមនៅក្នុងកម្មវិធីដ៏ធំនេះរួមជាមួយកំពូលតារាចម្រៀងល្បីៗពីប្រទេសកូរ៉េ និងបណ្តារប្រទេសអាស៊ាន ។

 កម្មវិធីប្រគំតន្រ្តីដ៏អសា្ចរ្យនេះមានឈ្មោះថា Asean Korea Round Festival2023 ធ្វើឡើងនៅទីក្រុងចាកាតាប្រទេសឥណ្ឌួនេស៊ី កាលពីថ្ងៃទី ២១កន្លងទៅ ។ អ្វីដែលធ្វើឱ្យតារាចម្រៀង មាស សុខសោភា រំភើបខ្លាំងនោះគឺបានឃើញទង់ជាតិដ៏ស្រស់ស្អាតរបស់ប្រទេសកម្ពុជាលេចរូបរាងនៅក្នុងកម្មវីធីដ៏ធំនេះជាមួយបណ្តារប្រទេសនានា។ នៅក្នុងកម្មវិធីដ៏ធំនោះតារាចម្រៀង មាស សុខសោភា ក៏បានបកស្រាយបទចម្រៀងដែលមានចំណងជើងថា«ខូចចិត្តច្រើនដង» Version ព្យាណូជាមួយលោក សូ ស្រណោះផងដែរ ។ក្រៅពីនោះអ្នកនាងក៏បានចាប់ដៃគូច្រៀងរួមគ្នាជាមួយតារាចម្រៀង ចេន ថែមទៀត។

ក្រោយបញ្ចប់បេសកម្មមួយនេះតារាចម្រៀង  មាស សុខសោភា រួមនឹងមិត្តរួមក្រុមបានសម្តែងការរីករាយចំពោះភាពជោគជ័យមួយនេះគ្រប់គ្នា។ជាមួយគ្នានោះក៏មានអ្នកគាំទ្រជាច្រើនបានបង្ហាញការរំភើបចំពោះភាពជោគជ័យរបស់តារាចម្រៀង មាស សុខសោភា គ្រប់ៗគ្នា ។ អ្វីដែលធ្វើឱ្យតារាចម្រៀង មាស សុខសោភា កាន់តែកក់ក្តៅថែមទៀតនោះគឺអ្នកនាងមានអង្គរក្សពិសេសស្វាមីលោក អ៊ិត ដារ៉ា បានរួមដំណើរកៀកកិតគ្រប់ពេល ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post