header ads

Sponsor

ក្រោយឃើញព្រះសង្ឈមួយអង្គបានចេញមុខដៀលចំពោះអ្នករិះគន់លោកគ្រូ សាន សុជា ថាជាបុគ្គលដែលខ្វះការអប់រំហើយភាគច្រើនជាអ្នកក្ររហាម បណ្តាលឱ្យមានការវែកញែកពាសពេញបណ្តាញសង្គម ។ ជាមួយគ្នានោះលោកជំទាវ ហ៊ុន ស៊ីណាត ក៏បានសម្តែងការហួសចិត្តនឹងសុំឱ្យរដ្ឋមន្ត្រីក្រសួងធម្មការនិងសាសនាជួយប្រាប់ផងថាព្រះសង្ឃដៀលអ្នកក្រគង់នៅវត្តណា។

បើទោះមានការស្ងប់ស្ងាត់ចំពោះការរិះគន់ទៅលើលោកគ្រូ សាន សុជា ក្តី តែថ្មី នេះព្រះសង្ឈមួយអង្គដែលមានគណនីយហ្វេសប៊ុកឈ្មោះ Por Rin បែរជាបានបង្ហោះរូបភាពជាមួយលោក សាន សុជា ហើយភ្ជាប់ជាមួយសារក្តៅមួយថា«តាមការសង្កេតរបស់ខ្ញុំអ្នកដែលជេរលោកគ្រូធម៌ភាគច្រើនសុទ្ធតែអ្នកក្ររហាមខ្វះការអប់រំ ក្រហើយសន្សំក្រតជាតិក្រោទៀត »។

ការលើកឡើងរបស់ព្រះសង្ឈអង្គនេះបានធ្វើឱ្យអ្នកលេងបណ្តាញសង្គមចែករំលែកតគ្នានឹងបានបញ្ចេញមតិរិះគន់ដល់លោកព្រោងព្រាត ។ខ្លះលាន់មាត់ថាថ្មីរហូតថាមនុស្សសាមញ្ញទៅមិនថាទេ តែនេះព្រះសង្ឈទៀត ។ប៉ុន្តែយ៉ាងណាក្រោយរងព្រនង់រិះគន់ខ្លាំងគួរសម ព្រះសង្ឈអង្គនេះក៏បានលុបសារនេះវិញនឹងបានសុំការអធ្យាស្រ័យដែលបានធ្វើឱ្យប៉ះពាល់ដល់អារម្មណ៍មហាជនចំពោះការមានសង្ឈដីកាបែបនេះ ។ 


ជាមួយនឹងការប្រើពាក្យពេចន៍ របស់ព្រះសង្ឈ Por Rin ក៏ត្រូវបានលោកជំទាវ ហ៊ុន ស៊ីណាត បង្ហាញការហួសចិត្តដោយបាននិយាយថា« សូមសំណូមពរដល់ឯកឧត្តមរដ្ឋមន្ត្រីក្រសួងធម្មការ និងសាសនាមេត្តាជួយប្រាប់ផងថាសង្ឃមួយអង្គដែលដៀលអ្នកក្រនៅវត្តណា? ខ្ញុំចង់ដឹងវត្តខ្លាចចូលច្រឡំចំវត្តអ្នកមាន។ អស់ឳស្រែបុណ្យខ្ញុំអើយម្លឹងៗទៅហើយ»។ ការលើកឡើងរបស់លោកជំទាវ ហ៊ុន ស៊ីណាត ក៏ត្រូវបានអ្នកលេងបណ្តាញសង្គមជាច្រើនបង្ហាញការពេញចិត្តនិងគាំទ្រគ្រប់គ្នា៕ 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post