header ads

Sponsor

ដ្បិតរៀបការជាមួយគ្នាជាង២០ឆ្នាំទៅហើយក្តី តែជិវិតប្តីប្រពន្ធរបស់តារាចម្រៀង ព្រាប សុវត្ថិ និងភរិយា នៅតែផ្អែមល្ហែមនិងស៊ីជម្រៅដូចដៃគូថ្មីថ្មោង ។ អ្វីដែលគួរឱ្យសរសើរនោះមិនត្រឹមជាភរិយាប៉ុណ្ណោះទេ អ្នកស្រីក៏ជាអ្នករៀបចំខ្លួន តុបតែងមុខមាត់ឱ្យតារាចម្រៀង ព្រាប សុវត្ថិ មុនពេលឡើងឆាកថែមទៀត។ យ៉ាងណាមិញថ្មីៗនេះតារាចម្រៀងចាស់វស្សារូបនេះបានបង្ហាញរូបភាពស្វីតស្វីតជាមួយភរិយានៅលើទឹកដីប្រទេសអូស្ត្រាលីឃើញហើយពិតជាមានក្តីសុខជាខ្លាំង ។ 

ក្រៅពីការទៅចូលរួមច្រៀង ជាមួយកូនៗនិងក្រុមភ្លេង នៅប្រទេសអូស្ត្រាលីនោះក៏ជាឱកាសដែលតារាចម្រៀងវ័យក្បែរ ៥០ឆ្នាំរូបនេះទៅដើរកម្សាន្តជាមួយភរិយា។ តាមរយៈរូបភាពជាច្រើនសន្លឹកជាមួយភរិយា ឡុង ស្រីមុំ តារាចម្រៀង ព្រាប សុវត្ថិ បានភ្ជាប់សារខ្លីថា «នៅក្បែររាល់ថ្ងៃមិនដែលធុញទេ ទោះអូនពូកែរ៉េបក៏ដោយ»។

រូបភាពដ៏ផ្អែមល្ហែមរបស់តារាចម្រៀងដែលស្ពាយងារជាឧកញ៉ារូបនេះក៏ទទួលបានការពេញចិត្តនិងជូនពរពីសំណាក់អ្នកគាំទ្រជាច្រើនដោយម្នាក់ៗលាន់មាត់ថា អាយដលនៅតែផ្អែមល្ហែមគួរឱ្យស្រឡាញ់ ។ 


គួរបញ្ជាក់ថា ព្រាប សុវត្ថិ បានបណ្តើរកូនទាំងបីមកចូលរួមច្រៀងនៅប្រទេសអូស្រ្តាលីកាលពីថ្ងៃទី ២១ដោយមានការចូលរួមគាំទ្រពីសំណាក់បងប្អូនខ្មែរដែលរស់នៅទីនោះ ។បើទោះជាមានការលេចឮថាការបង្ហាញវត្តមានរបស់ឧកញ៉ារូបនេះមិនសូវមានអ្នកគាំទ្រខ្លាំងដូចមុនក្តី ប៉ុន្តែ តារាចម្រៀង ព្រាប សុវត្ថិ តែងតែងបង្ហាញរូបភាពនិងសកម្មភាពនៅក្នុងការប្រគំតន្ត្រីនៅប្រទេសកាណាដាតាមរយៈការបង្ហោះវីដេអូនៅតាមបណ្តាញសង្គមរបស់លោក ៕ 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post