header ads

Sponsor

មកហើយ!  ជារៀងរាល់ឆ្នាំបុរី ប៉េង ហួត តែងតែនាំមកនូវកម្មវិធីសប្បាយៗជាច្រើនដល់សាធារណៈជនដើម្បីមកលេងកម្សាន្តឥតគិតថ្លៃ ហើយនៅថ្ងៃទី 27-28-29 ខែតុលា​ ឆ្នាំ​ 2023 ខាងមុខនេះបងប្អូននឹងរីករាយសប្បាយផង ជួបការតែងខ្លួនខ្មោចប្លែកៗផង ហើយមានអាហារ និងភេសជ្ជៈសម្រាប់ទិញញ៉ាំឆ្អែតៗនៅព្រឹត្តិការណ៍ Halloween Town ដែលនឹងមានកម្មវិធីសប្បាយៗ ក្រុមតន្រ្តី ការតែងខ្លួនជាខ្មោចគ្រប់ជាតិសាសន៍ ​ជាមួយស្តង់អាហារ​ ទំនិញ និងកន្លែងក្មេងលេងកម្សាន្តជាច្រើន ដែលនឹងរៀបចំឡើងនៅក្នុងបរិវេណ សួនអឺរ៉ុប ភីអេច យូរ៉ូផាក ស្ថិតនៅគម្រោងបុរី ប៉េង ហួត ហ្រ្គេនស្តាផ្លាទីនីម (បឹងស្នោ) តាមបណ្តោយផ្លូវជាតិលេខ ១ ។

FB Link : https://www.facebook.com/pheuropark/

បងប្អូនអាចមកកម្សាន្តនូវកម្មវិធីដូចជា៖

- ការប្រគុំតន្រ្តីពីតារាចម្រៀង ក្រុមក្មេងខ្មែរ-Khmeng Khmer, Vin Vitou ក៏ដូចជាក្រុមតន្រ្តី Acoustic ប្រគុំកំដរបរិយាកាសជាមួយការតែងខ្លួនបែបខ្មោចនៅឆាកប្រគុំតន្រ្តីទាំង 3ថ្ងៃចាប់ពីម៉ោង 5:30ល្ងាច ដល់ម៉ោង 9:00យប់។

- ការសម្តែង Halloween Custom Show : ការតែងខ្លួនគូរមុខខ្មោចចម្រុះជាតិសាសន៍ហើយដើរជុំវិញបរិវេណកម្មវិធីដូចជា នាងនាថ ខ្មោច Joker The Nun និងជាច្រើនទៀត។

- មានស្តង់អាហារ ការតាំងពិព័រណ៌ ទំនិញ និងកន្លែងកម្សាន្តសម្រាប់ក្មេងៗជាច្រើនក្នុងបរិវេណ កម្មវិធីរហូតដល់ទៅជាង១០០ស្តង់ និងបើកលក់ទាំង3ថ្ងៃចាប់ពីម៉ោង 4:00ល្ងាច ដល់ម៉ោង 9:00យប់។

- ការប្រកួតថតរូបឈ្នះរង្វាន់: អ្នកចូលរួមគ្រាន់តែថតរូបតុបតែខ្លួននៅ Halloween Town ភីអេច យូរ៉ូផាក នឹងមានឱកាសឈ្នះសំបុត្រយន្តហោះទៅ ប្រទេសវៀតណាម រហូត 4រង្វាន់ ជាមួយលក្ខខណ្ឌងាយៗ ខាងក្រោម ​៖

- ចុច Like PH Euro Park

- ថតរូប និងបង្ហោះខ្លួនឯងជាសាធារណៈ

- តុបតែងបែប Halloween នៅ ភីអេច យូរ៉ូផាក

រួចដាក់​ Hastag #HalloweenTown #PHEuroPark

ហើយជាពិសេសក៏មានការចូលរួមសហការពីបណ្តារក្រុមហ៊ុនធំៗផងដែរដូចជា Smart Axiata ចូលរួមនាំមកជូន និង TADA Cambodia, Cambodia Airways, Ashley Furniture Homestore Cambodia ចូលរួមសហការកម្មវិធីទាំង 3ថ្ងៃ។

សម្រាប់ព័ត៌មានជួលទីតាំងបើកអាជីវកម្មផ្សេងៗសូមទំនាក់ទំនង៖ 011 666 098 / 098 666 824

#PHEuropark #PHInvestment #BoreyPengHuoth

#HalloweenTown

ពង្រីកអាជីវកម្មលោកអ្នកជាមួយបុរី ប៉េង ហួត

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post