header ads

Sponsor

ធ្មេចបើកៗលោក សាន សុជា ត្រៀមខ្លួនធ្វើជាកូនកំលោះក្រោយភ្ជាប់ពាក្យប្រមាណជិតបួនខែនៅប្រទេសអូស្រ្តាលី ។ បើតាមគម្រោងលោកនឹងរៀបការទៅតាមប្រពៃណីខ្មែរនៅក្នុងដើម វិច្ឆិកានៅខេត្តសៀមរាបជាគេហដ្ឋានខាងស្រី ។

កាន់តែកៀកដល់ថ្ងៃរៀបការលោក សាន សុជា បានត្រឡប់មកស្រុកខ្មែរដើម្បីរៀបការទៅតាមប្រពៃណីខ្មែរនៅគេហដ្ឋានខាងស្រីដែលស្ថិតនៅសាលមង្គល លំដាប់ថ្មី ផ្លូវក្រវាត់ក្រុង ភូមិក្រសាំង សង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាប។ 

បើតាមគម្រោងលោកនឹងរៀបការនៅក្នុងថ្ងៃទី ០៥ វិច្ឆិកាខាងមុខនេះដោយមានការអញ្ជើញភ្ញៀវចូលរួមប្រមាណជា ១០០តុ ឯណោះ ។ កន្លងមកលោក សាន សុជា ធ្លាប់លើកឡើងថានឹងយកប្រាក់ចំណងដៃទៅបរិច្ចាគនៅកន្លែងដែលខ្វះខាតមួយចំនួនព្រោះលោកចង់យកថ្ងៃពិសេសនេះដើម្បីធ្វើទាន ។ 


គួរបញ្ជាក់ថាលោក សាន សុជា ជាអតីតព្រះធម្មកថិកដែលមានឈ្មោះល្បីម្នាក់ តែក្រោយពីលាចាកសិក្ខាបទប្រមាណជាពីរខែលោកក៏បានភ្ជាប់ពាក្យនៅប្រទេសអូស្រ្តាលីជាមួយនារីម្នាក់ដែលមានឈ្មោះថា ឡៅ ដាណេ ។ កាលណោះក៏ផ្ទុះការរិះគន់ជាខ្លាំងក្រោយពីមានការនិយាយថាលោកជាជនទីបី ខណៈគូដណ្តឹងរបស់លោកទើបចែកផ្លូវជាមួយដៃគូថ្មីៗ។

អ្វីដែលកត់សម្គាល់ក្រោយផ្ទុះការរិះគន់រឿងជីវិតឯកជនលោក សាន សុជា មិនដែលទម្លាយរូបភាពរបស់ខ្លួនដាមួយអនាគតភរិយានៅលើបណ្តាញសង្គមដូចមុនទៀតឡើយ ។ សព្វថ្ងៃលោក សាន សុជា តែងចែករំលែកធម៌នៅតាមបណ្តាញសង្គម តែប្រជាប្រិយភាពរបស់លោកមិនដូចមុនទេ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post