header ads

Sponsor

ខណៈកាន់តែកៀកពិធីបុណ្យអឺរ៉ុប Halloween គេសង្កេតឃើញមានអ្នកសិល្បៈមួយចំនួនបានតាក់តែងមុខមាត់ជាខ្មោចដែលមើលទៅគួរឱ្យខ្លាចបង្ហោះនៅក្នុងបណ្តាញសង្គម។ដោយឃើញបែបនេះលោក ដួង សុខគា ដែលជាពិធីករមួយរូបនោះបានលើកឡើងជាមុនថាប្រសិនមិត្តក្នុងហ្វេសប៊ុកតែងជាខ្មោចលោកនឹង Unfriend ចេញព្រោះខ្មែរយើងថាជាប្រផ្នូលអាក្រក់... ។ 

ជឿជាក់ថាអ្នកគាំទ្រប្រាកដជាដឹងហើយថាថ្ងៃទី ៣១ តុលាខាងមុខនេះជាថ្ងៃបុណ្យរបស់បរទេសដែលគេប្រារព្ធឡើងស្ទើរទូទាំងប្រទេស ជាពិសេសប្រទេសប៉ែកអឺរ៉ុប តែម្តង ។ ប៉ុន្តែចុងក្រោយនេះគេក៏បានឃើញប្រជាជនខ្មែរមួយចំនួនក៏និយមតុបតែងខ្លួននិងមុខមាត់ប្លែកៗគួរឱ្យខ្លាចដើម្បីអបអរនៅក្នុងពិធីបុណ្យ Halloween នេះផងដែរ។

ជាមួយគ្នានោះគេសង្កេតឃើញលោក ដួង សុខគា ដែលជាពិធីករនឹងជាអ្នកសិល្បៈបុរាណម្នាក់បានបង្ហោះសារជាបន្តបន្ទាប់ទាក់ទងនៅក្នុងពិធីបុណ្យមួយនេះថា«ខ្ញុំសូមជម្រាបជាមុនថា គណនីរបស់ខ្ញុំអាចមានមិត្តតែជាមួយមនុស្សទេ បើមានខ្មោច ខ្ញុំសូមដកចំណងមិត្ត (Unfriend) ចោលហើយណា! សូមកុំខឹង! ក្រុមណាមានលេងអាហ្នឹងខ្ញុំខ្លាច! ខ្មែរយើងថា ប្រផ្នូលអាក្រក់! ប្រផ្នូលស៊យ!»។

មិនទាន់អស់ទេលោក ដួង សុខគា ក៏បានបន្ថែមទៀតថា«ប្រពៃណីដូនតាខ្មែរយើងមានច្រើនណាស់ សុទ្ធសឹងមានតម្លៃ មានន័យ មានប្រយោជន៍សម្គាល់ជាតិសាសន៍របស់យើង! សង្ឃឹមថាបងប្អូនយើងមិនបង្ហូរឈាមខ្លួនឯងចោលហើយទៅយកឈាមគេមកបញ្ចូលច្រើនពេកនោះទេ! យើងមានបុណ្យភ្ជុំកន្លះខែហើយ ខ្លះមិនទាំងបានទៅវត្តអីមួយវត្តផង មិនបាច់មានបុណ្យខ្មោចឆៅទេអ្ហី? នេះជាយោបល់របស់ពូមោកតែប៉ុណ្ណោះ ឯលោកអ្នកយល់យ៉ាងណាក៏តាមចិត្តទៅចុះ!»។ជុំវិញការលើកឡើងរបស់លោក ដួង សុខគា ក៏ត្រូវបានអ្នកលេងបណ្តាញសង្គមមួយចំនួនពេញចិត្តនិងគាំទ្រផងដែរ ៕ 
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post