header ads

Sponsor

នៅរសៀលថ្ងៃទី27 ខែតុលា ឆ្នាំ2023 ក្រុមហ៊ុនស្មាតហ្វូន OPPO ដ៏ល្បីល្បាញប្រចាំប្រទេសកម្ពុជា បានប្រកាសដាក់សម្ពោធជាផ្លូវការនូវស្មាតហ្វូនអេក្រង់បត់ដ៏ល្អឯក OPPO Find N3 Series ចំនួន 2 ម៉ូដែលគឺ OPPO Find N3 និង Find N3 Flip ដែលស្មាតហ្វូនអេក្រង់បត់ទាំងនេះ 2 ត្រូវបានគេតាំងនាមជា “អធិរាជអេក្រង់បត់”។

ចំពោះមហាព្រឹត្តិការណ៍នេះបានធ្វើឡើងនៅ Raffles Hotel Le Royal ក្រោមការចូលរួមដ៏ខ្ពង់ខ្ពស់របស់ ព្រះនាង ជេនណា | លោកបណ្ឌិត តាន់ មុនីវណ្ណ | លោក ជី សិលា | លោក អ៊ិន វិចិត្រ | កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី ព្រមទាំង Influencers ល្បីៗ និងបងប្អូនមិត្តអ្នកសារព័ត៌មានក្នុងស្រុកជាច្រើនញុំាងឲ្យបរិយាកាសកាន់តែឱឡារិក។

ឥឡូវនេះជាដំណឹងល្អសម្រាប់អតិថិជនដើម្បីទទួលបាននូវបទពិសោធថ្មី ដែលមានបំណងចង់ Pre Order ស្មាតហ្វូនលំដាប់កំពូល OPPO Find N3 Series ទាំង 2 ម៉ូដែលចាប់ពីថ្ងៃទី28 ខែតុលា ដល់ថ្ងៃទី04 ខែវិច្ឆិកា 2023 នឹងមានការថែមជូនកាដូជាច្រើនដ៏អស្ចារ្យដូចជា ៖

  • Pre-Order ស្មាតហ្វូន Find N3 តម្លៃ $1899 ថែមជូនកាដូដូចជា ៖
    ▪️ បណ្ណធានាអេក្រង់រយៈពេល 6ខែ
    ▪️ កាសឥតខ្សែ Enco​ Air3
    ▪️ ស៊ីមស្មាតលេខពិសេស Bronze ភ្ជាប់គម្រោង SurfLikeCrazy រយៈពេល 12ខែ

  • Pre-Order ស្មាតហ្វូន Find N3 Flip តម្លៃ $999 ថែមជូនកាដូដូចជា ៖
    ▪️ បណ្ណធានាអេក្រង់រយៈពេល 6ខែ
    ▪️ ស្រោមការពារទូរស័ព្ទ
    ▪️ ស៊ីមស្មាតលេខពិសេស Bronze ភ្ជាប់គម្រោង SurfLikeCrazy រយៈពេល 12ខែ

ដើម្បីឲ្យកាន់តែមានភាពជឿជាក់ទៅលើសមត្ថភាពនៃស្មាតហ្វូនលំដាប់កំពូល OPPO Find N3 អ្នកជំនួញជោគជ័យទាំង 3 រូប ដែលបានប្រើប្រាស់ស្មាតហ្វូន Find N3 មុនគេបង្អស់ក្នុងប្រទេសកម្ពុជា បានបង្ហាញចំណាប់អារម្មណ៍យ៉ាងដូច្នេះថា៖

លោក តាន់ មុនីវណ្ណ ៖ ខ្ញុំពេញចិត្តជាងគេគឺការឌីហ្សាញដែលអាចដាក់បញ្ឈរបានដោយមិនចាំបាច់ប្រើដែកឆក់ជើងបញ្ឈរ ថែមទាំងកម្រាស់ស្តើង និងទម្ងន់ស្រាលទៀតផង។ ជាពិសេសគួរឲ្យភ្ញាក់ផ្អើលជាងគេគឺគុណភាពកាមេរ៉ា ដែលថតច្បាស់មិនគួរឲ្យជឿដោយអាចហ្សូមបានដល់ទៅ 6x ច្បាស់ខ្លាំងសូម្បីតែស្រមោចវារលើព្រំក៏មើលឃើញដែរ។
លោក អ៊ិន វិចិត្រ ៖ ស្មាតហ្វូនមួយនេះមានល្បឿនលឿនថែមទាំងមានមុខងារប្រើប្រាស់ច្រើន ពិតជាស័ក្តិសមសម្រាប់អ្នកជំនួញផងដែរ។ ហើយម្យ៉ាងវិញទៀតស្មាតហ្វូននេះពិតជាកាន់ថ្មបានយូរ ដូច្នេះពុំចាំបាច់ពិបាកដាក់ powerbank តាមខ្លួននោះទេ​ សាកថ្មម្តងប្រើបានពេញមួយថ្ងៃ។

លោក ជី សិលា ៖ ខ្ញុំពេញចិត្តជាងគេគឺបន្ទះឈីបសុវត្ថិភាពដែលអាចរក្សាទុកព័ត៌មានសម្ងាត់បាន ព្រោះពេលយើងធ្វើអាជីវកម្មគឺសម្បូរទៅដោយឯកសារ confidential ជាច្រើន ដូច្នេះមុខងារនេះខ្ញុំគិតថាពិតជាតបស្នងនូវតម្រូវការរបស់អ្នកប្រើប្រាស់ដែលជាម្ចាស់អាជីវកម្មពិតមែន។

សម្រាប់ ព្រះនាងតូច ជេនណា មានបន្ទូលថា «នាងខ្ញុំមានសេចក្ដីសោមនស្សរីករាយយ៉ាងខ្លាំង ដែលបានមកចូលរួមជាភ្ញៀវកិត្តិយស ក្នុងកម្មវិធីសម្ពោធជាផ្លូវការ OPPO Find N3 Series។ នាងខ្ញុំបានចាប់កាន់ OPPO Find N3 Flip ដំបូងគេបង្អស់គឺមានអារម្មណ៍ថា ការរចនាមានភាពស្រស់ស្អាត តូចច្រឡឹង ងាយស្រួលក្នុងការចាប់កាន់។ មិនតែប៉ុណ្ណោះ OPPO Find N3 Flip បំពាក់ជាមួយកាមេរ៉ាដែលច្បាស់ខ្លាំង ដោយមិនចាំបាច់ធ្វើការ edit។»

ចំណែកទូតសុច្ឆន្ទៈប្រចាំ OPPO កញ្ញា ពេជ្រ វត្តីសារ៉ាវឌ្ឍី បានលើកឡើងថា នាងខ្ញុំពេញចិត្តជាងគេទៅលើសមត្ថភាពកាមេរ៉ា ដោយគ្រាន់តែបានទូរស័ព្ទមកភ្លាមខ្ញុំធ្វើតេស្តលើកាមេរ៉ាភ្លាមតែម្តង៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post