header ads

Sponsor

មានការចាប់អារម្មណ៍ជាខ្លាំងដោយថ្មីៗនេះតារាពហុជំនាញ ខាត់ សុឃីម បានចេញមុខសរសើរចំៗដល់បងប្អូនជាអ្នកខេត្តសៀមរាបនៅចំណុចទាំងអស់នេដែលស្តាប់ហើយពិតជាធ្វើឱ្យអ្នករស់នៅក្នុងទឹកដីអង្គរញញឹមបិទមាត់មិនជិតនោះទេ ។ 

ខេត្តសៀមរាបគឺជាតំបន់ទេសចរណ៍មួយដ៏មានសក្កានុពលនៅក្នុងប្រទេសកម្ពុជាក្នុងចំណោមខេត្តជាច្រើន តែកន្លងមកក៏មានការត្អូញត្អែរពីសំណាក់សិល្បករការិនីមួយចំនួនចំពោះការលំបាកនៅក្នុងការថតផ្សព្វផ្សាយប្រាសាទអង្គរវត្តទៅកាន់ពិភពលោកនានា។ ប៉ុន្តែថ្មីៗនេះតារាពហុជំនាញ ខាត់ សុឃីម បានលើកសរសើរចំៗចំពោះសេវាកម្មមួយចំនួនរបស់ បងប្អូនដែលរស់នៅក្នុងខេត្តសៀមរាបដែលអ្នកនាងបានរៀបរាប់ថា«សូមសរសើរខេត្តសៀមរាបដែលលក់ទំនិញមិនចេះកោរតម្លៃផ្ទះសំណាក់សណ្ឋាគារមិនចេះឡើងថ្លៃម្ហូបអាហារឆ្ងាញ់ៗលក្ខណៈខ្មែរយើងប្រជាជនរួសរាយរាក់ទាក់ចិត្តល្អ»។

ការលើកឡើងរបស់តារាពហុជំនាញរូបនេះនៅលើបណ្តាញសង្គមក៏មានការចូលរួមបញ្ចេញមតិពីសំណាក់អ្នកលេងហ្វេសប៊ុកជាច្រើនដោយម្នាក់ៗបានបង្ហាញការគាំទ្រនិងបានលើកឡើងបន្ថែមថា ជាពិសេសខេត្តសៀមរាបក៏មានអនាម័យនឹងមានសោភណ័ភាពរៀបចំស្រស់ស្អាតផងដែរ ។ ក្នុងនោះគេក៏បានឃើញហ្វេន ហ្វេន ជាអ្នករស់នៅក្នុងខេត្តសៀមរាបបានបង្ហាញការអរគុណដល់អ្នកនាង ខាត់ សុឃីម ដែលបានលើកសរសើរដល់ខេត្តរបស់ខ្លួនបែបនេះ ។ តែក៏មានអ្នកខ្លះបានចូលរួមកែលំអចំពោះការលើកឡើងរបស់អ្នកនាង ខាត់ សុឃីម ថាអរគុណចំពោះការសរសើរខេត្តរបស់ខ្លួន តែមិនទាន់ល្អទាំងស្រុងនោះឡើយ៕ 
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post