header ads

Sponsor

ផ្ទុះការរិះគន់ជាខ្លាំងក្រោយគណៈកម្មាការនៅក្នុងកម្មវិធី Cambodia Got Talent នាយក្រឹមបានបង្ហាញការរើសអើងចំពោះភេទទីបីលោក ណុប ដាណេ ដែលជាម្ចាស់សម្អាងការដែលមានឈ្មោះល្បីនៅក្នុងសង្គមសិល្បៈក្រោយលោកបានបង្ហាញសមត្ថភាពនៅក្នុងកម្មវិធីមួយនេះ ។ ក្នុងនោះ នាយក្រឹម បានសង្កត់ធ្ងន់ថាមិនចង់ឱ្យមានប្រភេទមនុស្សភេទទីបីច្រើនព្រោះ មិនចង់ឱ្យបាត់បង់ធនធានមនុស្ស ។  

ជឿជាក់ថាអ្នកតាមដាននៅក្នុងកម្មវិធី Cambodia Got Talent ពិតជាបានជ្រាបហើយថា នាយក្រឹម បាននិយាយជាសាធារណៈទៅលើលោក ណុប ដាណេ ក្នុងគោលបំណងរើសអើងចំពោះភេទទីបី ដែលធ្វើឱ្យមានការរិះគន់ដល់តារាកំប្លែងចាស់វស្សារូបនេះពាសពេញបណ្តាញសង្គម។រហូតអ្នកខ្លះបានលើកឡើងថាឱ្យដក នាយក្រឹម ចេញពីគណកម្មាការនៅក្នុងកម្មវិធីCambodia Got Talent នេះថែមទៀត ។

អ្វីដែលចាប់អារម្មណ៍ហាក់មិនពេញចិត្តចំពោះការលើកឡើងរបស់ នាយក្រឹម ចំពោះលោក  ណុប ដាណេ នោះអតីតបវរកញ្ញាចក្រវាឡ រឿន ណាត បានបង្ហោះសារជាហូរហែរចំពោះ នាយក្រឹម ដោយត្រង់ៗ ថា«សុទ្ធតែអ្នកស្រឡាញ់ភេទដូចគ្នាមិនអាចបង្កើតកូនបានតែបើបង្កើតគេហើយគ្មានទំនូលខុសត្រូវលើគេដូចពូកកុំបង្កើតគេមកល្អជាងគ្រូសារពូខ្ញុំស្គាល់ច្បាស់ណាស់………តែដឹងត្រឹមថាខ្ញុំមិនចង់ឱ្យសង្គមមួយនេះមានធនធានមនុស្សប្រុសសុទ្ធ ដូចជាពូច្រើនទេ ព្រោះពូមិនមែនជាបុរសល្អ មិនមែនជាប្ដីល្អ មិនមែនជាឪពុកល្អ»។

ធនធានមនុស្សគឺមានន័យថាមនុស្សដែលមានសមត្ថភាព មានចំណេះដឹងចំណេះធ្វើ និងឥរិយាបថល្អ មិនមែនធនធានមនុស្សសំដៅលើចំនួនមនុស្សទេ ហើយបើមនុស្សដូចពូគេអត់ចាត់ទុកថាជាធនធាមនុស្សទេ ព្រោះពូ…… ហាហាគ្រួសារខ្លួនឯងមួយគ្មានសមត្ថភាពបង្កើតក្តីសុខបានផងចង់មកប្រដៅគេ(កុំប៉ះពាល់ LGBT ខ្ញុំ»។ជាមួយការលើកឡើងជាបន្តបន្ទាប់ របស់ រឿន ណាត ត្រូវបានមហាជននៅក្នុងបណ្តាញសង្គមជាច្រើនគាំទ្រនិងពេញចិត្តជាខ្លាំង តែក្នុងនោះគេមិនទាន់បានឃើញ នាយក្រឹម ឆ្លើយតបចំពោះការរិះគន់របស់ស្រីស្អាត  រឿន ណាត ឬមហាជននៅក្នុងបណ្តាញសង្គមឡើយ៕ 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post