header ads

Sponsor

ក្រោយពីមហាជនជាច្រើន បានផ្ទុះកំហឹងទៅតារាកំប្លែង នាយក្រឹម ដែលបានរើសអើងចំពោះភេទទីបីតាមរយៈការបញ្ចេញមតិនៅក្នុងកម្មវិធីCambodia Got Talent ក្នុងនាមលោកជាគណៈកម្មាការ។ ប៉ុន្តែងាកមកលោក តាន់ គឹមសួរ បែរជាបង្ហាញការអរគុណដល់តារាកំប្លែងចាស់វស្សារូបនេះទៅវិញ ។

មហាជនជាច្រើន ជាពិសេសសិល្បករការិនីបានបង្ហាញការមិនពេញចិត្តក្រោយពី នាយក្រឹម បានប្រើប្រាស់ពាក្យសម្តីទៅលើលោក ណុប ដាណេ ក្នុងន័យរើសអើងចំពោះភេទទីបី ដែល ក្នុងពិភពលោកនាពេលបច្ចុប្បន្នកំពុងបើកទូលាយ លើកទឹកចិត្តនិងផ្តល់តម្លៃចំពោះភេទទីបី។

អ្វីដែលចាប់អារម្មណ៍ខណៈម្នាក់ៗកំពុងរិះគន់ដលតារាកំប្លែងរូបនេះ តែបើគេក្រឡេកមើលលោក តាន់ គឹមសួរ ដែលត្រូវគេស្គាល់ជាសកម្មជនការពារព្រៃឈើនោះបានចេញមុខអរគុណដល់ នាយក្រឹម ដោយលោកបង្ហាញហេតុផលថា «អរគុណ ពូក្រឹម ដែលសុខចិត្តប្រើវិធីឈឺសាច់នេះដើម្បីបំផុសបំផុលឲ្យមានការចាប់អារម្មណ៍និងផ្ដល់តម្លៃទៅសមត្ថភាពរបស់បេក្ខជន ជាពិសេសឲ្យកម្ពុជាកាន់តែមានការយល់ដឹង អាចទទួលយក និងផ្ដល់តម្លៃទៅលើភេទទី៣ ខ្ញុំអាចយល់បាន ដោយសារនេះគឺជាវិធីឈឺសាច់ដែលខ្ញុំធ្លាប់បានធ្វើកន្លងមកពាក់ព័ន្ធទៅនឹងអក្សរសាស្ត្រខ្មែរ បរិស្ថាន និងគ្រឿងញៀន នេះគឺជាវិធីធ្វើរឿងអវិជ្ជមាន ដើម្បីបង្កើតរឿងវិជ្ជមាននេះគ្រាន់តែជាការគិតរបស់ខ្ញុំតែប៉ុណ្ណោះ ខុសត្រូវយ៉ាងណាកុំប្រកាន់អីបងប្អូន»។

 

ការលើកឡើងរបស់លោក តាន់ គឹមសួរ ក៏ត្រូវបានអ្នកលេងបណ្តាញសង្គមខ្លះយល់ថាអាចជាការត្រឹមត្រូវព្រោះកម្មវិធីលំដាប់ពិភពលោកបែបនេះសុទ្ធតែមានការរៀបចំទុកជាមុន ខ្លះទៀតក៏បានលាន់មាត់សរសើរដល់លោក តាន់ គឹមសួរ ដែលបានបង្វែរការគិតរបស់ នាតក្រឹម មកជាការគិតវិជ្ជមានទៅវិញ។ ប៉ុន្តែយ៉ាងណាក៏នៅតែមានការលើកឡើងថាសម្តីរួមនឹងការគិតរបស់ នាយក្រឹម ហួសហេតុមិនអាចទទួលយកបានព្រោះថាភេទប្រុស ភេទស្រី ក៏ដូចជាភេទទីបី សុទ្ធតែមានតម្លៃដូចគ្នា៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post