header ads

Sponsor

អ្នកលេងបណ្តាញសង្គមមួយចំនួនបានបង្ហាញការគាំទ្រក្រោយឃើញតារាសម្តែងលោក ឆឹម សក្កដា រិះគន់ចំៗទៅលើមន្ត្រីរាជការមួយចំនួនថានិយាយលេងច្រើនជាងធ្វើការអត់អាណិតប្រជាពលរដ្ឋដែលរង់ចាំ ។ ការលើកឡើងរបស់តារាសម្តែងរូបនេះបានធ្វើឱ្យហ្វេន ហ្វេន បញ្ចេញមតិគាំទ្រគ្រាំទ្រចំពោះពាក្យនេះគ្រប់គ្នា ។

គេមិនដឹងថាតើគូដណ្តឹងរបស់តារាចម្រៀង ពេជ្រ សោភា មិនពេញចិត្តនៅក្នុងការការងារអ្វីឡើយទើបសុខៗតារាសម្តែងរូបនេះបានបង្ហោះរិះគន់ដោយមិនសំចៃមាត់ដល់មន្រ្តីរាជការមួយចំនួននៅក្នុងបណ្តាញសង្គមថា «ថ្ងៃនេះហួសថ្លៃងនឹងមន្ត្រីរាជការមួយចំនួនស៊ីប្រាក់ខែរដ្ឋ តែធ្វើដូចស៊ីប្រាក់ខែម៉ៃឪវាធ្វើការចាំឱ្យតែដល់ម៉ោង និយាយលេងច្រើនជាងធ្វើការអាណិតប្រជាពលរដ្ឆដែលរង់ចាំណាស់»។

ការបង្ហោះសារចំៗបែបនេះរបស់តារាសម្តែង ឆឹម សក្កដា បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមមួយចំនួនបានបញ្ចេញយោបល់ស្រដៀងៗគ្នាថាធ្លាប់ជួបហើយបងតឹងចិត្តណាស់ ខ្លះថាគាំទ្របងដាក់ឱ្យខ្លាំងទៅ តែខ្លះទៀតថាកន្លែងណាក៏មានមនុស្សធុននេះដែរមិនថារដ្ឋឬ ឯកជនទេ ។

ទោះបីជាយ៉ាងនេះក្តីលោក ឆឹម សក្កដា មិនបានប្រាប់ពីមូលហេតុដែលធ្វើឱ្យលោកមិនពេញចិត្តចំពោះការបំពេញភារកិច្ចចំពោះមន្រ្តីរាជការមកលើប្រជាពលរដ្ឋនៅក្នុងសេវាកម្មអ្វីឡើយ ។ លោកគ្រាន់តែប្រាប់ថាពេលទៅនោះលោកពាក់ម៉ាសទើបគេមិនស្គាល់ថា នរណា។ប៉ុន្តែយ៉ាងណានេះមិនមែនជាលើកដំបូងដែលគេធ្លាប់បានឮពាក្យនេះពីប្រជាពលរដ្ឋមួយចំនួនដែលបានចូលរួមរិះគន់ចំពោះរឿងនេះ៕  

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post