header ads

Sponsor

ខេត្តកោះកុង៖អភិបាលខេត្តកោះកុង លោកជំទាវ មិថុនា ភូថង នៅថ្ងៃទី៣១ ខែតុលា ឆ្នាំ២០២៣នេះ បានប្រកាស ផ្តល់ថវិការចំនួន ៤លានរៀល ដល់សាធាណៈជនដែលផ្តល់ព័ត៌មានពីអត្តសញ្ញាណបុរសដែលវាយសម្លាប់សត្វឈ្លូសស្លាប់នៅកណ្តាលទឹកសមុទ្រយ៉ាងអាណោចអាធម្ម ខណៈកំពុងហែងទឹកសមុទ្រដើម្បីឡើងគោករកកន្លែងរស់។

តាមរយៈបណ្ដាញសង្គមហ្វេសប៊ុកថា​៖ ពាក់ព័ន្ធករណីជនដែលបានប្រព្រឹត្តអំពើមិនគម្បី ខ្វះសីលធម៌ អគតិធ្វើឱ្យប៉ះពាល់ធ្ងន់ធ្ងរដល់សង្គមគួរឱ្យស្អប់ខ្ពើមបំផុត បានយកដំបងជ្រុងវាយសំពងក្បាលកូនឈ្លូសដែលកំពុងហែលទឹកទៅរកដីគោក បណ្តាលឱ្យស្លាប់បាត់បង់ជីវិតនៅនឹងកន្លែង។

លោកជំទាវបានប្រកាសថានឹងផ្ដល់ថវិកាចំនួន ៤,០០០,០០០រៀល (បួនលានរៀល) ដល់អ្នកដែលបានផ្តល់ព័ត៌មាន អត្តសញ្ញាណ របស់ជនដែលបានប្រព្រឹត្តអំពើអមនុស្សធម៌ នូវភិនភាគរូបរាង ដូចដែលមាននៅក្នុងវីដេអូនេះ។ ចំពោះអ្នកដែលបានផ្តល់ព័ត៌មាននេះ យើងខ្ញុំនឹងរក្សាទុកជាការសម្ងាត់។

លោកជំទាវអភិបាលខេត្តកោះកុង បានអំពាវនាវដល់សាធារណជន ជាពិសេសអ្នកដែលបាននៅក្នុងហេតុការណ៍នោះ ឱ្យមេត្តាចូលរួមជាមួយអាជ្ញាធរមានសម្ថកិច្ច ដើម្បីឈានទៅរកចាប់ខ្លួនជននោះ យកមកផ្តន្ទាទោសតាមច្បាប់ ដោយគ្មានការលើកលែងឡើយ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post