header ads

Sponsor

ក្រោយរក្សាភាពស្ងប់ស្ងាត់ប្រមាណជាង ១០ថ្ងៃពេលនេះអ្នកម្តាយរបស់ឧកញ៉ា ឈាង រ័ត្ន បានចេញវីដេអូរៀបរាប់សុំឱ្យសម្តេច ហ៊ុន សែន ក៏ដូចជានាយករដ្ឋមន្រ្តីថ្មី ហ៊ុន ម៉ាណែត ជួយរកយុត្តិធម៌ឱ្យឧកញ៉ា ឈាង រ័ត្ន  ព្រោះអ្នកស្រីមិនអស់ចិត្តរឿងគេថាកូនមានបំណុលជាប់ខ្លួនព្រោះអ្នកស្រីដឹងថាកូនមានដីនិងផ្ទះច្រើនកន្លែងណាស់ ។

មានការភ្ញាក់ផ្អើលជាខ្លាំងដោយកាលពីថ្ងៃទី ៣០ ម្សិលមិញនេះម្តាយរបស់ឧកញ៉ា ឈាង រ័ត្ន បានចេញវីដេអូប្រមាណជាង៤ នាទីជាលើកដំបូងនៅក្នុងគណនីយផ្ទាល់ខ្លួនដោយសុំឱ្យសម្តេច ហ៊ុន សែន ជួយរកយុត្តិធម៌ឱ្យកូនប្រុសព្រោះអ្នកស្រីនៅតែមិនអស់ចិត្តចំពោះរឿងនេះ ។ អ្នកស្រីបានរៀបរាប់ថា«តាំងពីកូនចាកចេញអ្នកស្រីមិនដែលមើលទូរស័ព្ទទេ ទើបបើកមើលឃើញគេថាកូនប្រុសស្លាប់ដោយសារមានបំណុលច្រើនជាប់ខ្លួន តែអ្នកស្រីនៅតែមិនយល់ព្រោះឈាង រ័ត្ន ជាកូនប្រុសមានផ្ទះនិងដី ជាច្រើនកន្លែងដែលមានដូចជានៅកែប និងកំពត ។

បើកូនជាប់បំណុលមែន ហេតុអ្វីទិញ ដីនិងផ្ទះច្រើនកន្លែងបែបនេះ។ បន្ថែមពីលើនេះអ្នកស្រីក៏បានរំឮកឡើងវិញរវាងជីវិតគ្រួសារលោក ឈាង រ័ត្ន ថាកាលពីថ្ងៃទី ២៣ខែកញ្ញា ស្រីអូន បានហៅក្រុមគ្រួសារទៅជួបនិយាយគ្នានៅផ្ទះរបស់អ្នកនាងនៅបុរីប៉េងហួតផ្លូវ ៦០ម៉ែត្រ ដែលកាលណោះលោក ឈាង រ័ត្ន ក៏បានសម្រុះសម្រួល តែអតីតកូនប្រសារ ស្រីអូន ប្រកែកដាច់ខាត និងបានផ្តិតមេដៃលែងលះនៅក្នុងថ្ងៃទី ២៩ ។

ឧកញ៉ា ឈាង រ័ត្ន ក៏បានមករស់នៅជាមួយអ្នកស្រីជាម្តាយប្រមាណជាង ១០ថ្ងៃហើយតែងតែ និយាយទូរស័ព្ទរាល់ថ្ងៃនឹងត្អូញប្រាប់អ្នកស្រីថា«ពិបាកណាស់ម៉ែអើយ» អ្នកស្រីក៏បានសួរថាពិបាករឿងអី តែកូនមិនបានប្រាប់ឡើយ ។ ដោយសារតែបែបនេះហើយទើបអ្នកស្រីមិនអស់ចិត្តនឹងចង់ឱ្យសម្តេច ហ៊ុន សែន ជួយរកយុត្តិធម៌ឱ្យអ្នកស្រីនៅក្នុងរឿងនេះផង៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post