header ads

Sponsor

ថ្មីៗនេះអ្នកមេម៉ាយរូបស្រស់ច្រឡឹង ពេជ្រ សូលីកា បានចែករំលែកបទពិសោធន៍ក្រោយត្រូវសត្វល្អិតមួយប្រភេទទិចចំមុខកន្ទុយភ្នែកនិងដៃ ។ បើទោះមិនមានអាការៈឈឺផ្សា តែតារាចម្រៀងរូបនេះថាពិសរបស់សត្វនេះសាហាវខ្លាំង ជាពិសេសឱ្យមានការប្រុងប្រយ័ត្នចំពោះក្មេងៗដែលស្បែករបស់ពួកគេខ្ចីអាចប៉ះពាល់ធ្ងន់ធ្ងរ ។ 

តារាចម្រៀង ពេជ្រ សូលីកា មិនបានស្គាល់ថាជាសត្វអ្វីឡើយ ហើយនាងត្រូវសត្វនេះទិចក្រោយពីចេញទៅអង្គុយទទួលទានអាហារនៅមុខផ្ទះ ។តារារូបនេះថាសត្វល្អិតនេះមានពិសណាស់ទោះ មិនទិច តែទឹកនោមរបស់សត្វនេះធ្វើឱ្យរលាកស្បែកដូចជារូបនាងមានស្នាមត្រង់ដៃ កន្ទុយភ្នែកនិងមាត់ ។

ពេជ្រ សូលីកា បានបន្ថែមថាបើត្រូវសត្វល្អិតនេះទិចព្យាយាមកុំឱ្យត្រូវទឹកព្រោះនាំឱ្យពិសរាលដាលស្លោកស្បែកកាន់តែខ្លាំង ។ តារារូបនេះបាននិយាយទៀតថាសូមឱ្យមានការប្រុងប្រយ័ត្នព្រោះរដូវនេះជារដូវភ្លៀងសំបូរសត្វល្អិតនេះណាស់ទោះរបួសមិនក្រហាយនិងឈឺ តែពិសសាហាវពិបាករៀបរាប់ណាស់ ។ 

ពេជ្រ សូលីកា បាននិយាយថានាងតែងមានការប្រយ័ត្នមិនឱ្យមានស្លាកស្នាមនៅលើផ្ទៃមុខទេ តែក៏មិនដឹងថាធ្វើបែបណាព្រោះមួយរយៈនេះត្រូវចូលរួមនៅក្នុងកម្មវិធីជាច្រើន ។មិនមែនមានតែតារាចម្រៀង ពេជ្រ សូលីកា ទេចុងក្រោយនេះគេសង្កេតឃើញមានការចែករំលែកជាហូរហែនៅក្នុងបណ្តាញសង្គមពីអ្នកដែលត្រូវសត្វល្អិតមួយប្រភេទនេះទិចដែលអ្នកខ្លះក៏ត្រូវរលាកស្បែកយ៉ាងធ្ងន់ធ្ងរផងដែរ៕ 
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post