header ads

Sponsor

មានការចាប់អារម្មណ៍ជាថ្មីក្រោយពីបានឃើញពិធីករលោក មាស ឬទ្ធី សុខៗបានបង្ហោះរូបភាពអនុស្សាវរីយ៍ជាមួយភរិយាកាលលោករៀបការ តែលោកបែរជារំលេចជាមួយប្រធានបទកឹបកេងច្រណែនទៅវិញ ។ ខណៈមានការលើកឡើងថាលោក មាស ឬទ្ធី ចង់ឌឺដងទៅឱ្យនរណាម្នាក់សម្រាប់ប្រធានបទចាក់ដោតមួយនេះ ។

ជាមួយរូបថតជាច្រើនសន្លឹកជាមួយភរិយាពិធីករហង្សមាសរូបនេះបានរៀបរាប់ថា «កម្រងរូបភាពអនុស្សាវរីយ៍កាលពេលរៀបការ និងក្រោយពេលរៀបការ,, វ័យកាន់តែទៅមុខពេលវេលាមិនចាំយើងទេ,,មិត្តខ្លះបែកដោយការងារឬមុខរបរផ្សេងៗគ្នាមិត្តខ្លះទៀតបែកជារៀងរហូត (ស្លាប់) ឱជីវីត,,,តើសាងអាក្រក់ដើម្បីអ្វី,,?តើកឹបកេងច្រណែនឈ្នានីសគ្នាដើម្បីអ្វី,,,? មែនពិតហើយ ភ្លេចគិត(សត្វលោកខុសពីសត្វស្លាប,,)សូមពិចារណាដោយការគិត ,,»។

ទោះបីជាយ៉ាងណាការលើកឡើងរបស់លោក មាស ឬទ្ធី ក៏ត្រូវបានអ្នកលេងបណ្តាញសង្គមជាច្រើនគាំទ្រ តែក៏មានអ្នកខ្លះគិតថាលោកចង់និយាយសំដៅទៅលើនរណាម្នាក់ ។ អ្វីដែលចាប់អារម្មណ៍ខណៈម្តាយរបស់ឧកញ៉ា ឈាង រ័ត្ន កំពុងដង្ហោយរកយុត្តិធម៌ពីសំណាក់សម្តេច ហ៊ុន សែន ក្នុងនាមជាឪពុកមា លោក មាស ឬទ្ធី បានបញ្ជាក់បន្ថែមថាមិនទាន់អស់ទេនៅមានភាគបន្តធ្វើអ្វីកុំឱ្យសម្តែងជ្រុលពេក ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post