header ads

Sponsor

មានការចាប់អារម្មណ៍និងរិះគន់ជាហូរហែរនៅក្នុងបណ្តាញសង្គមក្រោយថ្មីៗនេះមានការលេចឮថាឪពុកបង្កើតរបស់ ម៉ាដុក ដែលមានឈ្មោះថា មុញ សារ៉ាត់ បានដាក់ពាក្យបណ្តឹងទៅកាន់តារាសម្តែង អេនជេលីណា ជូលី ដែលជាម្តាយចិញ្ចឹមដើម្បីប្តឹងទាមទារយកកូនប្រុស ម៉ាដុក ត្រឡប់មកវិញ។

លោក មុញ សារ៉ាត់ ត្រូវបានគេស្គាល់ថាជានាយកអង្គការជំនួយសប្បុរធម៌ បានដាក់ពាក្យបណ្តឹងទៅកាន់តុលាការដើម្បីទាមទារយកកូនប្រុស ម៉ាដុក ត្រឡប់មកវិញ។លោកបានបញ្ជាក់ថា ម៉ាដុក នៅតែជាកូនប្រុសរបស់លោកព្រោះតារាសម្តែងអ្នកស្រី អេនជេលីណា ជូលី មិនបានបញ្ចប់រឿងនេះឱ្យបានច្បាស់លាស់នោះទេ ។

ជាមួយនឹងការទាមទារយកកូនប្រុសត្រឡប់មកវិញរបស់នាយកអង្គការជំនួយសប្បុរធម៌រូបនេះក៏ត្រូវអ្នកលេងបណ្តាញសង្គមហ្វេសប៊ុករិះគន់ដោយពាក្យពេចន៍ធ្ងន់ៗផងដែរ ។ គេមិនទាន់ដឹងថាតើតារាសម្តែងអ្នកស្រី អេនជេលីណា ជូលី នឹងមានប្រតិកម្មបែបណាចំពោះពាក្យបណ្តឹងរបស់ឪពុកបង្កើត ម៉ាដុក ឡើយ។

គួរបញ្ជាក់ថា ម៉ាដុក គឺជាកុមារកម្ពុជាដ៏មានសំណាងដែលត្រូវបានកំពូលតារាសម្តែងហូលីវូដដ៏ល្បី អេនជេលីណា ជូលី និង ប្រ៊េដ ភីត បានស្មុំពីប្រទេសកម្ពុជាយកទៅចិញ្ចឹមកាលពីអំឡុងឆ្នាំ ២០០២ពីមណ្ឌលកុមារកំព្រានៅខេត្តបាត់ដំបងមួយកន្លែង ។ សព្វថ្ងៃ យុវជន ម៉ាដុក ជីវ័ន្ត ជូលីភីត ជាតារាសម្តែងនិងជាផលិតករភាពយន្ត ហើយក៏ជាអ្នកស្នងមរតកមហាសាលរបស់កំពូលតារាភាពយន្តហូលីវូដ អេនជេលីណា ជូលី ផងដែរ ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post