header ads

Sponsor

មានការចាប់អារម្មណ៍ជាខ្លាំងដោយថ្មីៗនេះមានសារព័ត៌មានវៀតណាមមួយបានផ្សាយថាតារារ៉េបវ័យក្មេង វណ្ណដា ពិតជាស័ក្តសមនៅក្នុងការគ្រងមរតករបស់ Asian Rap។ ការលើកឡើងរបស់សារព័ត៌មាននេះក្រោយពីបានឃើញនិងទទួលស្គាល់នូវទេពកោសល្យក៏ដូចជាសមត្ថភាពតារារ៉េបវ័យក្មេងរូបនេះ។

វណ្ណដា ត្រូវបានហ្វេន ហ្វេនជាអ្នកគាំទ្របទចម្រៀង Hip-Hop នៅក្នុងប្រទេសកម្ពុជាទទួលស្គាល់ចំពោះទេពកោសល្យព្រមទាំងសមត្ថភាពរបស់លោកថាពិតជាតារារ៉េប វ័យក្មេង ដែលអាចនាំយកវិស័យចម្រៀងរ៉េបខ្មែរទៅកាន់ពិភពលោក ។ភាពជោគជ័យទាំងនេះកាន់តែធ្វើឱ្យតារារ៉េប វណ្ណដា ក្លាយជាជើងខ្លាំងមួយរូបនៅក្នុងវិស័យចម្រៀងរ៉េប។អ្វីដែលកត់សម្គាល់មិនត្រឹតជាតារារ៉េបដែលមានឥទ្ធិពលឆក់យកបេះដូង គ្រប់ស្រទាប់យុវវ័យនៅក្នុងប្រទេសប៉ុណ្ណោះទេ សូម្បីនៅបណ្តារប្រទេសអាស៊ីមួយចំនួនក៏មានការទទួលស្គាល់ចំពោះសមត្ថភាពរបស់តារារ៉េបរូបនេះផងដែរ ។

យ៉ាងណាមិញក្រោយពីបានចូលរួមជាភ្ញៀវពិសេស សម្រាប់កម្មវិធីប្រកួតរ៉េប «Rap Viet»រដូវកាលទី៣នៅប្រទេសវៀតណាមនាពេលកន្លងមកស្រាប់តែថ្មីៗនេះសារព័ត៌មានរបស់វៀតណាមមួយបានចុះផ្សាយនឹងបានលើកសរសើរថា វណ្ណដា ពិតជាស័ក្តិសមជាអ្នកស្នងមរតករបស់ Asian Rap ។

ជាមួយនឹងការលើកឡើងរបសសារព័ត៌មានវៀតណាមនេះបានធ្វើឱ្យ ហ្វេន ហ្វេនរបស់តារាចម្រៀង វណ្ណដា មានមោទនកភាពជាខ្លាំង ។​គួរឱ្យដឹងដែរថាមិនត្រឹមមមាញឹកការងារក្នុងប្រទេសប៉ុណ្ណោះទេ ចុងក្រោយនេះ វណ្ណដា ត្រូវប៉ាន់ជាមួយនឹងការងារក្រៅប្រទេស ជាច្រើនដោយមានការអញ្ជើញឱ្យទៅសម្តែងនៅឆាកអន្តរជាតិនានាចាប់តាំងពីចុងឆ្នាំ២០២២មកដែលមាន ដូចជាកម្មវិធី Rolling Loud Thailand និង Big Mountain Music Festival ​រួមនឹងការសម្តែងនៅប្រទេស ជប៉ុន វៀតណាម កោះ​តៃវ៉ាន់ ហើយនៅក្នុងឆ្នាំ ២០២៤ ខាងមុខនេះលោកក៏ត្រូវទៅសម្តែងនៅប្រទេសអាមេរិកជាលើកដំបូងផងដែរ ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post