header ads

Sponsor

កាលពីថ្ងៃទី19 ខែតុលា OPPO បានធ្វើការសម្ពោធជាសកលនូវ Find N3 Series ដែលធ្វើឡើងនៅក្នុងប្រទេសសិង្ហបុរី ដោយបានប្រកាសចេញនូវកំពូលស្មាតហ្វូនអេក្រង់បត់ចំនួន 2 គឺ​ Find N3 និង Find N3 Flip ជំនាន់ចុងក្រោយជាមួយបច្ចេកវិទ្យាល្អឥតខ្ចោះយ៉ាងកក្រើកទីផ្សារពិភពលោក។

ស្របពេលជាមួយគ្នានេះផងដែរ OPPO ប្រចាំប្រទេសកម្ពុជា ក៏បានប្រកាសថា ស្មាតហ្វូនដ៏អស្ចារ្យនេះក៏មានដាក់លក់នៅលើទីផ្សារកម្ពុជាផងដែរ ដោយតាំងនាមថាជា “អធិរាជអេក្រង់បត់”។ ហេតុអ្វីក៏ OPPO ហ៊ានអះអាងថា Find N3 Series នេះជាអធិរាជអេក្រង់បត់? ជាការពិតណាស់ បច្ចុប្បន្នលើទីផ្សារស្មាតហ្វូនគឹមានអេក្រង់បត់ជាច្រើន ប៉ុន្តែលើកនេះ OPPO ផ្តល់ជូននូវស្មាតហ្វូនអេក្រង់បត់ដែលសមត្ថភាពឈានមុខគេទាំងបច្ចេកវិទ្យា ប្រព័ន្ធកាមេរ៉ា និងការឌីហ្សាញ។

គួរបញ្ជាក់ផងដែរថា នេះគឺជាលើកដំបូងដែល OPPO នាំយកស្មាតហ្វូនអេក្រង់បត់បែប Fold នេះចូលមកក្នុងទីផ្សារកម្ពុជា​ ជាមួយនឹងបទពិសោធអេក្រង់បត់ឈានមុខគេមិនគួរឲ្យជឿ។ ដូចនេះ​ តើអ្នកទាំងអស់គ្នាអាចទាយបានអត់ថា Find N3 Series នេះមានតម្លៃប៉ុន្មានក្នុងទីផ្សារកម្ពុជាយើង?

តោះ!​ ត្រៀមជួបជាមួយស្មាតហ្វូនអេក្រង់បត់ OPPO Find N3 Series ឆាប់ៗនេះ ដែលនឹងតបស្នងនូវរាល់តម្រូវការដែលអេក្រង់បត់ដទៃមិនអាចផ្តល់ជូនលោកអ្នកបាន។ សម្រាប់ព័ត៌មានលម្អិតបន្ថែមអំពីស្មាតហ្វូនអេក្រង់បត់ជំនាន់ថ្មី OPPO Find N3 Series លោកអ្នកអាចចូលទៅកាន់ Facebook Page ផ្លូវការរបស់ក្រុមហ៊ុន OPPO ដើម្បីតាមដានពីលក្ខណៈពិសេសរបស់ស្មាតហ្វូននេះ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post