header ads

Sponsor

ថ្មីៗនេះ G-Devith និង ទេព បូព្រឹក្សបានចូលរួមកម្មវិធី Fashion Week ពីរដងផ្ទួនៗគ្នាគឺ Brand "D&G" នៅទីក្រុង Milan ប្រទេស Italy កាលពីសប្តាហ៍មុន និង Fashion week របស់ Brand "Elie Saab" ដែលធ្វើឡើងនៅទីក្រុង Paris ប្រទេសបារាំងកាលពីម្សិលមិញនេះ។ 

តាមការបង្ហោះផ្សព្វផ្សាយពីគណនី Instagram របស់អ្នកថតរូបនៅប្រទេសបារាំងម្នាក់ ឈ្មោះ Pix By SMH ទាក់ទងនឹង Fashion week របស់ Elie Saab នៅទីក្រុប៉ារីសដែល ដេវីត និង បូព្រឹក្សបានចូលរួម យើងក៏ឃើញមានតារាល្បីអន្តរជាតិជាច្រើនក៏បានចូលរួមផងដែរ ក្នុងនោះមានដូចជាតួអង្គប្រុសក្នុងរឿង ៣៦៥ ថ្ញៃ តារាសម្តែងស្រីអន្តរជាតិ Lucy Hale និងតារាសម្តែងចិន Gong Jun ជាដើម។ 

មិនតែប៉ុណ្ណោះ ដេវីតនឹងបូព្រឹក្សក៏បានរំលេចនូវ fashion និង ការតុបតែងខ្លួនដល់ស្រស់ស្អាតរបស់ខ្លួន មិនចាញ់តារាអន្តរជាតិដ៏ទៃទៀតឡើយ។ 

គួរបញ្ចាក់អោយដឹងផងដែរថា កម្មវិធី fashion week ដែលធ្វើឡើងបែបនេះគឺជាកម្មវិធីអញ្ជើញចូលរួមបែប VIP ពី Brand អន្តរជាតិធំៗផ្ទាល់ ដែលភាគច្រើនមានវត្តមានពី មហាសេដ្ឋីលំដាប់ពិភពលោក អ្នកអភិជន និង តារាអន្តរជាតិក្នុងគោលបំណាងបង្ហាញ Fashion ថ្មីៗដែលនឹងពេញនិយាមនៅថ្ញៃអនាគត៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post