header ads

Sponsor

មានការចាប់អារម្មណ៍ និងបញ្ចេញមតិជាច្រើនក្រោយបានឃើញគណនីយតិកតុកមួយបាននិយាយថាតារាចម្រៀងរបស់ផលិតកម្មអ្នកឧកញ៉ាទៅសម្តែងនៅប្រទេសកូរ៉េលើកនេះមិនទទួលបានការគាំទ្រកុះករពីសំណាក់ពលករខ្មែរដូចលើកមុនៗឡើយ ។ ប៉ុន្តែយ៉ាងណាគេមិនទាន់ដឹងថាជាការពិតឬយ៉ាងណាឡើយ។ រង់ចាំការបញ្ជាក់ពីសំណាក់ខាងម្ចាស់ផលិតកម្មសិន ។

គួរបញ្ជាក់ថាតារាចម្រៀងនៅក្នុងផលិតកម្មហា្គឡាក់ស៊ិដែលមានដូចជាតារាចម្រៀង ព្រាប សុវត្ថិ ខេមរៈសិរីមន្ត ខេម ខាន់ ជែមស៍ គូម៉ា តន់ ចន្ទសីមា ហ៊ិន លីដា រួមនឹងតារាកំប្លែង ពាក់មី បានធ្វើដំណើរទៅប្រទេសកូរ៉េដើម្បីចូលរួមសម្តែងនៅក្នុងថ្ងៃទី​២៩ និង ៣០ កន្លងមកនេះ ។

ក្នុងនោះមិនមែនមានតែតារាប្រទេសកម្ពុជាទេគឺមានការចូលរួមពីសំណាក់តារាចំនួនពីរប្រទេសទៀត ដោយសំបុត្រមួយតម្លៃ៣ម៉ឺនវុន ។ អ្វីដែលគួរឱ្យចាប់អារម្មណ៍បើតាមគណនីយតិកតុកមួយដែលមានឈ្មោះថា Ravyhelloបានបង្ហោះវីដេអូរបស់តារាចម្រៀង ហ៊ិន លីដា រួមនឹងសារភ្ជាប់ជាមួយថា «តារាមកច្រៀងម្ដងៗ មនុស្សមិនក្រោម ម៉ឺននាក់ទេ តែម្ដងនេះមនុស្សប្រហែល30នាក់ មិនដឹងថាគេស្អប់តារា រឺស្អប់ ខាង Galaxy នោះទេ😩. 29/09/2023»។

វីដេអូមួយនេះក៏ទទួលបានការចាប់អារម្មណ៍ពីសំណាក់អ្នកទស្សនាជាច្រើនហើយក៏មានការបញ្ចេញមតិជាបន្តបន្ទាប់ថា «ស្រឡាញ់អ្វីដែលខ្មែរមាន ឡើងគេរអាគ្រប់គ្នាអស់ហើយ» «នាក់ច្រៀងច្រើនជាងនាក់មើល» « ប្រហែលរាងចាលឈប់ហ៊ានមកហើយ😅 អត់រួចថ្លៃសំបុត្រយន្តហោះទេ កុំថាឡើយប្រាក់ចំណេញ» «លុយពិបាករកណាស់អញ្ចឹងហើយយើងត្រូវចាយឲ្យចំចំណុច។ ក្នុងនោះក៏មានអ្នកខ្លះបានសួរថាជាការសម្តែងឬជាការហាត់សមរបស់តារាចម្រៀង តែម្ចាស់គណនីយយថា ជាការច្រៀងមិនមែនសមឡើយ។ ទាំងនេះគ្រាន់តែជាការបង្ហាញមួយជ្រុងរបស់គណនីយតិកតុកមួយនេះការពិតបែបណានោះគេមិនទាន់ដឹងច្បាស់នៅឡើយទេ ។រង់ចាំការបកស្រាយពីសំណាក់ខាងម្ចាស់ផលិតកម្មសិន ព្រោះដូចដឹងស្រាប់ហើយថាកន្លងមករាល់ការប្រគំតន្រី្តនៅប្រទេសកូរ៉េម្តងៗតារាចម្រៀងល្បីៗនៅក្នុងផលិតកម្មមួយនេះទទួលបានការស្រឡាញ់និងពេញចិត្តពីសំណាក់បងប្អូនពលករខ្មែរជាច្រើន៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post