header ads

Sponsor

មានការចាប់អារម្មណ៍ខ្លាំងដោយថ្មីៗនេះគេបានឃើញភរិយាក៏ដូចជាកូនស្រីច្បងរបស់អ្នកឧកញ៉ា ឡេង ណាវ៉ាត្រា បានលេចមុខនៅក្នុងការងារមនុស្សធម៌នៅតាមទីជនបទជាពិសេសប្រជាពលរដ្ឋក្រីក្រដែលស្ថិតនៅក្នុងខេត្តកំពត។ ក្នុងនោះក៏មានការលើកឡើងកោតសរសើរ ថាពិតជាល្អណាស់ដែលបណ្តុះកូនក្មេងឱ្យមានទឹកចិត្តចែករំលែកដល់អ្នកខ្វះខាតបែបនេះ ។

តួយ៉ាងថ្មីៗនេះគេបានឃើញកូនស្រីរបស់ម្ចាស់ផលិតកម្មហ្គាឡាក់ស៊ីដែលមានឈ្មោះថា ចាស្មីន បានបង្ហោះរូបថតរួមនឹងពាក្យពេចន៍នៅក្នុងគណនីយមួយថា«ចាស្មីន ជាមួយអ្នកម៉ែ បាននាំយកអំណោយ​ មូលនិធិ​លោកពុក ជូនលោកយាយ ងួន ហាល់ គាត់មានជីវភាពខ្វះខាត»។ ភាគច្រើនប្រជាពលរដ្ឋដែលខ្វះខាតនោះស្ថិតនៅក្នុងខេត្តកំពត។

សកម្មភាពមនុស្សធម៌របស់កូនស្រីដ៏គួរឱ្យស្រឡាញ់របស់អ្នកឧកញ៉ា និងភរិយាក៏ទទួលបានការគាំទ្រពីសំណាក់អ្នកលេងបណ្តាញសង្គមមួយចំនួនផងដែរ ។ ខ្លះទៀតក៏បានសរសើរដល់កូនស្រីរបស់អ្នកឧកញ៉ា ដែលមានវ័យនៅក្មេងតែ សកម្មភាពមនុស្សធម៌ ជាមួយអ្នកម្តាយយ៉ាងសមសួនដូជមនុស្សធំ ។

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post