header ads

Sponsor

ណា សាឌី ក៏ជាតារាសម្តែងនិងជាពិធីការិនីដ៏ស្រស់សោភានៅក្នុងស្ថានីយទូរទស្សន៍បាយ័ន ដែលជារឿយៗស្រីស្អាតរូបនេះតែងបង្ហាញនូវស្នាមញញឹមនិងភាពហាយសូរមិនចាញ់រៀមច្បងប៉ុន្មានឡើយ ។ ប៉ុន្តែនៅក្នុងជីវិតឯកជនស្រីស្អាតរូបនេះបែរជាមានជំងឺថប់អារម្មណ៍នឹងត្រូវប្រើប្រាស់ថ្នាំជាប្រចាំ ។ អ្វីដែលធ្វើឱ្យហ្វេន ហ្វេន កាន់តែបារម្ភថ្មីៗនេះនាងបានលុបរូបភាពទាំងអស់នៅក្នុងគណនីយI G ថែមទៀត។

ក្រៅពីពិធីការិនី និងតារាសម្តែង ណា សាឌី ក៏បានចូលរួមនៅក្នុងការប្រកួតប្រជែងសម្រស់ Miss Grand Cambodia 2024 ដោយមានការគាំទ្រនិងលើកទឹកចិត្តពីសំណាក់ហ្វេន ហ្វេន ជាខ្លាំង ។ ប៉ុន្តែថ្មីៗតារាវ័យ ២៧ឆ្នាំរូបនេះបានធ្វើឱ្យអ្នកគាំទ្រមានការព្រួយបារម្ភក្រោយពីនាងបានបង្ហាញរូបភាពថ្នាំដែលនាងត្រូវលេបជាប្រចាំក្រោយពី មានជំងឺថប់អារម្មណ៍(Anxiety)។ មិនតែប៉ុណ្ណោះ ណា សាឌី ថែមទាំងលុបរូបភាពទាំងអស់នៅក្នុងគណនីយIG ផងដែរ ។ តាម រយៈរូបភាពខាងក្រៅគេស្ទើរមិនជឿថាស្រីស្រស់រូបនេះមានជំងឺបែបនេះឡើយ ។

ជារឿយៗគេតែងឃើញ ណា សាឌី រៀបរាប់ពីអារម្មណ៍នៅក្នុងបណ្តាញសង្គមរបស់នាងដោយពេលខ្លះនាងបាននិយាយថាចង់ឱ្យពេលវេលាត្រឡប់ថយក្រោយនាងនឹងធ្វើឱ្យបានល្អ បំផុត ។ គួរបញ្ជាក់ថាកាលពីមួយរយៈមុនពិធីការិនីរូបនេះក៏ទើបនឹងទទួលបានការបានសញ្ជាតិថៃដែលឪពុករបស់នាងបានSurprise នៅក្នុងថ្ងៃខួបកំណើតនាពេលកន្លងមក ។ ណា សាឌី ក៏ជាតារាស្រីដែលនិយមចាយជីវិតហាយសូរតាមរយៈការប្រើប្រាស់សម្ភារៈទំនើបៗនិងដើរលេងនៅក្រៅប្រទេសផងដែរ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post