header ads

Sponsor

ចុងក្រោយនេះគេសង្កេតឃើញអ្នកលក់អនឡាញដ៏ល្បី ទ្រី ដាណា ហាក់ទទួលរងការរិះគន់ជាបន្តបន្ទាប់ តែកន្លងមកអ្នកស្រីធ្លាប់លើកឡើងថាមិនខ្វល់ជាមួយនឹងពាក្យរិះគន់ទាំងនោះឡើយ ។ តួយ៉ាងថ្មីៗនេះអ្នកជំនួញអនឡាញរូបនេះត្រូវបានអ្នកលេងបណ្តាញសង្គមថាធ្វើខ្លួនញ៉ិកញ៉ក់ដូចកូនក្មេងមើលទៅគួរឱ្យចង់សើចតែម្តង ។

ថ្មីៗនេះអ្នកជំនួញអនឡាញ ទ្រី ដាណា បានបង្ហាញភាពឃ្យូតរបស់ខ្លួនតាមរយៈការនិយាយថាកន្លងមកអ្នកស្រីធ្លាប់ញ៉ាំផ្លែប៉េងប៉ោះធំៗ តែ បេប៊ីរបស់អ្នកស្រីថាញ៉ាំប៉េងប៉ោះតូចៗល្អជាង។ហេតុនេះអ្នកស្រីត្រូវតែស្តាប់តាមព្រោះ បេប៊ី ជាអ្នកចេះ ហើយសម្រាប់អ្នកស្រីគ្មានដឹងអ្វីក្រៅពីញ៉ាំឡើយ ។

ជាមួយនឹងពាក្យសម្តីក៏ដូចជាកាយវិការរបស់អ្នកជំនួញអនឡាញរូបនេះត្រូវបានអ្នកលេងបណ្តាញសង្កមជាច្រើនបានបញ្ចេញមតិព្រោងព្រាត ដោយអ្នកខ្លះបានរិះគន់ដោយពាក្យពេចន៍ធ្ងន់ៗ ហើយខ្លះទៀតថាអ្នកស្រីធ្វើចរិកញ៉ិកញ៉ក់ដូចកូនក្មេងជាដើម ។ ប៉ុន្តែក៏មានអ្នកខ្លះលើកឡើងថាការនិយាយបែបនេះអាចជាល្បិចទីផ្សារដើម្បីឱ្យគេចាប់អារម្មណ៍។

ចុងក្រោយនេះគេចាប់អារម្មណ៍ឃើញអ្នកស្រី ទ្រី ដាណា កាន់តែមានការតុបតែងខ្លួនស្រស់ស្អាតហើយឆាប់ៗខាងមុខនេះអ្នកស្រីក៏ត្រៀមខ្លួននឹងចេញទៅកែសម្រស់ដែលខ្វះខាតមួយចំនួនឱ្យស្រស់ស្អាតថែមមួយកម្រិតទៀតនៅប្រទេសកូរ៉េផងដែរ ។ កន្លងមកតែមានការផ្គូរផ្គងអ្នកស្រីជាមួយតារារូបសង្ហាសាច់ដុំធំលោក សេង មង្គល តែការពិតបែបណានោះគេមិនទាន់ដឹងនៅឡើយទេ ។ ខណៈកន្លងមកអ្នកស្រី ទ្រី ដាណា ធ្លាប់លើកឡើងថាប្រសិនអ្នកស្រីយកប្តីក្មេងអ្នកស្រីកាន់តែមានហុងស៊ុយឡើង៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post