header ads

Sponsor

ក្រោយពីបើកចំហចំណងស្នេហាជាលើកទីបីតារាសម្តែង លី ម៉ារីណា កាន់តែជឿជាក់ដោយអ្នកនាងតែងបណ្តើរគូស្នេហ៍ទៅចូលរួមនៅក្នុងកម្មវិធីផ្សេងៗរបស់មិត្តភក្តិទាំងក្នុងនិងក្រៅសិល្បៈដូចគ្រួសារតែមួយ ។ ថ្មីៗនេះអ្នកនាង លី ម៉ារីណា ក៏បានបណ្តើរគូស្នេហ៍ទៅថតរូប Pre Wedding ដើម្បីត្រៀមសម្រាប់ថ្ងៃពិសេសរបស់ខ្លួននាពេលខាងមុខនេះហើយអ្វីដែលកត់សម្គាល់អ្នកនាងបានត្រៀមកញ្ចប់សេវាពិសេសសម្រាប់ថ្ងៃមង្គលជាលើកទីបីរបស់ខ្លួនថែមទៀត ។ 

បើតាមការបង្ហោះវីដេអូ Pre Wedding របស់តារាសម្តែង លី ម៉ារីណា ពីម្ចាស់សម្អាងការល្បីមួយដោរៀបរាប់ថា«Congratulations to both of u dear bong សូមអរគុណឯកឧត្តមបង និង បងលីម៉ារីណាដែលបានពេញចិត្តស្នាដៃតុបតែងរបស់ឌីយ៉ាណាសម្អាងការ និង ផ្តល់ទំនុកចិត្តយកសេវាកម្មជាកញ្ចប់ VIP ក្នុងថ្ងៃមង្គលអាពាហ៏ពិពាហ៏ខាងមុខនេះ»។

ក្នុងនោះក៏មានការចូលរួមអបអរសាទរនិងជូនពរពីសំណាក់អ្នកលេងបណ្តាញសង្គមជាច្រើន ។អ្នកខ្លះក៏បានសួរថាតើតារាសម្តែងវ័យ ៤២ឆ្នាំរូបនេះរៀបការថ្ងៃណា តែម្ចាស់សម្អាងការរូបនោះបានតបថា«សុំលាក់សិន»។អ្វីដែលចាប់អារម្មណ៍ក្រោយមានគម្រោងច្បាស់លាស់នៅក្នុងការរៀបការទៅតាមប្រពៃណីខ្មែរគេបានឃើញអ្នកនាង លី ម៉ារីណា និងកូនស្រីរបស់គូស្នេហ៍ទៅដើរកម្សាន្តជាមួយកូនប្រុសរបស់អ្នកនាងយ៉ាងកក់ក្តៅដូចគ្រួសារតែមួយ ។ 

ខុសពីអ្នកសិល្បៈដទៃទោះបរាជ័យជីវិតអាពាហ៍ពិពាហ៍ដល់ទៅពីរលើកទៅហើយក្តី តែអ្នកនាង លី ម៉ារីណា មិនបានរំលងប្រពៃណីទេពោលអ្នកនាងនិងគូស្នេហ៍នៅតែជ្រើសរើសការរៀបការមិនចាញ់ក្រមុំៗប៉ុន្មានឡើយ ។ មិនតែប៉ុណ្ណោះក៏មានការបង្ហើបថារៀបការលើកនេះអ្នកនាង លី ម៉ារីណា គ្រោងនឹងរៀបចំអធិកអធមព្រោះអនាគតស្វាមីក៏ជាអ្នកមានមុខមាត់កិត្តិយសនៅក្នុងសង្គមម្នាក់ដែរ ៕ 
 

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post