header ads

Sponsor

ហេតុតែចង់បំពេញក្តីសុខឱ្យភរិយានិងមិនចង់ឱ្យភរិយាទៅធ្វើរឿងដែលនាំឱ្យខូចសុខភាពដូចមុន តារាកំប្លែង នាយពាក់មី បានចំណាយប្រាក់រាប់ម៉ឺនដុល្លារទិញរថយន្តមួយគ្រឿងកាដូជូនភរិយាដែលធ្វើឱ្យភរិយាតារាកំប្លែងរូបនេះរំំភើបចិត្តជាខ្លាំង ។

ក្នុងនាមជាតារាកំប្លែងដែលមានប្រជាប្រិយភាពម្នាក់ នាយពាក់មី ក៏ជាប់ឈ្មោះជាបុរសសម្បូរស្នេហ៍ម្នាក់ដែលសូម្បីតែភរិយារបស់លោកក៏បានទទួលស្គាល់រឿងនេះដែរ ។ ប៉ុន្តែយ៉ាងណាលោកក៏ជាបុរសដែលស្រឡាញ់ភរិយានិងបារម្ភពីសុខទុក្ខរបស់ភរិយា តួយ៉ាងកាលពីភរិយារបស់លោកជួបគ្រោះថ្នាក់ដោយសារការព្យួរសេរ៉ូមឱ្យស្បែកសនាពេលកន្លងមក ។

អ្វីដែលកត់សម្គាល់ថ្មីៗនេះដើម្បីឱ្យភរិយាកាន់តែសប្បាយចិត្ត នាយពាក់មី ប្រាប់ថាតែងចំណាយពេលនាំភរិយាទៅញ៉ាំអាហារឆ្ងាញ់ៗហើយក៏បានទិញរថយន្តស៊េរីទំនើបពណ៌សថ្មីសន្លាងម៉ាកAEOLUS HUGE​ 024 ។បើតាមការលើកឡើងរបស់តារាកំប្លែង នាយពាក់មី មិនមែនជាការដោះដូររថយន្តទេគឺជាការទិញរថយន្តមួយគ្រឿងបន្ថែមទៀតសម្រាប់កាដូជូនភរិយា ។​

នាយពាក់មី ត្រូវបានគេចាត់ទុកជាតារាកំប្លែងដែលមានភាពជោគជ័យខ្លាំងនៅក្នុងចំណោមតារាកំប្លែងដែលចូលប្រឡូកដំណាលរូបនាយ។ មិនត្រឹមតែជាតារាកំប្លែង នាយពាក់មី ក៏ជាអ្នកចម្រៀង រាសម្តែងហើយក៏ជាអ្នកដឹកនាំរឿងថែមទៀតផង ។ ក្រៅពីនេះ នាយពាក់មី ក៏បានជួយជ្រោមជ្រែងប្អូនៗដែលមានដូចជា នាយគ្រឿន នាយគ្រាន់ ឱ្យមានឈ្មោះបោះសំឡេងនៅក្នុងសិល្បៈកំប្លែងថែមទៀត៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post