header ads

Sponsor

មហាជនជាច្រើនបានបង្ហាញពីការព្រួយបារម្ភចំពោះសុខភាពរបស់ព្រឹទ្ធាចារ្យ គង់ ណៃ ក្រោយពីបានឃើញលោកតាមានសុខភាពទ្រុឌទ្រោមជាខ្លាំង ។ ក្នុងនោះក៏មានការជូនពរពីសំណាក់មហាជនជាច្រើនឱ្យលោកតាមានសុខភាពល្អប្រសើរមកវិញ។ ខ្លះទៀតក៏បានសំណូមពរឱ្យក្រសួងពាក់ព័ន្ធមានការគិតគូរដល់លោកតាព្រោះលោកតា គង់ ណៃ ក៏ជាសិល្បករចាប៉ីដងវែងដែលមានឈ្មោះល្បីល្បាញប្រចាំប្រទេសម្នាក់ដែរ ។

បើតាមការបង្ហោះរូបភាពពីសំណាក់កូនប្រុសលោកតា គង់ ណៃ ពីស្ថានភាពរបស់លោកតា នៅក្នុងថ្ងៃទី ០៥ នេះឃើញថាមានសភាពទ្រុឌទ្រោមជាខ្លាំង ដោយភ្ជាប់ជាមួយសារដែលមានអត្ថន័យថា«សូមវត្ថុសក្ដិសិទ្ធិក្នុងលោកសូមតាមថែរក្សាពុកខ្ញុំផង ថ្ងៃអាទិត្យ ទី៥ ខែ វិច្ឆិកា ឆ្នាំ២០២៣»។ជុំវិញការលើកឡើងរបស់កូនប្រុសលោកតា គង់ ណៃ ក៏មានការជូនពរពីសំណាក់អ្នកលេងបណ្តាញសង្គមឱ្យលោកតាមានសុខភាពល្អនឹងមានអាយុយឺនយូរថែមទៀត ។

គួរបញ្ជាក់ថា ព្រឹទ្ធាចារ្យ គង់ ណៃ គឺជាសិល្បករចាប៉ីដងវែងដ៏ល្បីល្បាញមួយរូបរបស់ប្រទេសកម្ពុជា ដែលមានគោរមងារថា ជាព្រឹទ្ធាចារ្យកោសល្យវោហារ គង់ ណៃ។ ក្រោយពីល្បីល្បាញរហូតមកដល់ពេលនេះ ក៏មិនដែលសូវឃើញមានវត្តមានរបស់លោកតាចូលរួមកម្មវិធីផ្សេងៗទៀតនោះដែរ ហាក់ធ្វើឲ្យគ្រប់គ្នាស្ទើរតែភ្លេច មរតកមនុស្សរស់ម្នាក់នេះទៅហើយ ។

ប៉ុន្តែលោកតាត្រូវបានមហាជនចាប់អារម្មណ៍ជាថ្មីក្រោយលោកតា គង់ ណៃ បាន លេចវត្តមាននៅ បទចម្រៀងមួយបទដែលមានចំណងជើងថា «Time To Rise » ជាមួយតារារ៉េប វណ្ណដា កាលពីប៉ុន្មានឆ្នាំមុន ។ វីរៈសិល្បករជើងចាស់ លោកតាព្រឹទ្ធាចារ្យ គង់ ណៃ ក៏បានបង្ហាញ វត្តមានជាមួយតារា រ៉េប វណ្ណដា ក្នុងកម្មវិធីបិទកីឡាជាតិលើកទី៣ នៅពហុកីឡាដ្ឋានជាតិសម្តេចតេជោនាពេលកន្លងមក៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post