header ads

Sponsor

ពិធីមង្គលការរបស់អតីតសង្ឈលោក សាន សុជា បានបញ្ចប់ទៅដោយរលូនដោយមានការចូលរួមជូនពរជ័យពីសំណាក់អ្នកដែលស្រឡាញ់ចូលចិត្តរូបលោក ។ ប៉ុន្តែក៏មានអ្នកលេងបណ្តាញសង្គមមួយចំនួនបានបង្ហាញការមិនចេញចិត្តក្រោយបានឃើញទង្វើរបស់លោក សាន សុជា នៅក្នុងរឿងមួយនេះ ។ ក្នុងនោះភរិយាអតីតតារាសម្តែង ស៊ុក សុភា អ្នកនាង សារីណា បាននិយាយទាំងហួសចិត្តថា«តាំងពីកើតមកអត់ដែលឃើញខាងប្រុសណាអួតអំពីចិញ្ចៀនដែលបានទទួលទេ...»។

ដូចដែលបានសន្យាលោក សាន សុជា បានយកចំណងដៃនៅក្នុងថ្ងៃមង្គលរបស់ខ្លួនទៅធ្វើសប្បុរសធម៌ដែលមានដូចជាមន្ទីរពេទ្យកុមារអង្គររួមនឹងទីកន្លែងខ្វះខាតមួយចំនួនទៀត។ក្រៅ ពីមានការចូលរួមពីសំណាក់ភ្ញៀវកិត្តយសជាច្រើនគេក៏បានឃើញវត្តមានព្រះសង្ឈល្បីៗចូលរួមនៅក្នុងពិធីមង្គលការរបស់លោក សាន សុជា កាលពីថ្ងៃទី០៥ វិច្ឆិកា នេះផងដែរ ។

អ្វីដែលកត់សម្គាល់នៅក្នុងថ្ងៃពិសេសនោះគេក៏បានឃើញអតីតសង្ឈដែលធ្លាប់មានប្រជាប្រិយភាពរូបនេះបាននិយាយទាំងរីករាយក្រោយទទួលបានចិញ្ជៀនពីកូនសិស្សរបស់លោកបំពាក់ឱ្យ ថា«ទេវតាឱ្យពរខ្ញុំខ្ញុំអត់បានទេតែបើមនុស្សឱ្យខ្ញុំបានភ្លាមអម្បាញ់មិញនេះខ្ញុំរាប់អានតែមនុស្សទេវតាទេ ទេវតាមែនទែនជូនបុណ្យហើយទៅវិញចុះ...»។ ជាមួយនឹងការលើកឡើងបែបនេះកូនកំលោះ សាន សុជា បានលើកដៃបង្ហាញចិញ្ជៀនពេជ្រ ដល់ភ្ញៀវកិត្តិយសដែលចូលរួមនៅក្នុងកម្មវិធីរបស់លោក ។

កាយវិការសម្ញែងចិញ្ជៀនរៀបការរបស់លោក សាន សុជា បានធ្វើឱ្យភរិយាអតីតតារាសម្តែងលោក ស៊ុក សុភា បានបញ្ចេញមតិថា «តាំងពីកើតមក អត់ដែលឃើញខាងប្រុសណា អួតអំពីចិញ្ចៀនដែលបានទទួលទេ មានតែមនុស្សស្រីទេដែលអួតទៅសម។ ហេតុតែគ្នាមិនដែលបានស្គាល់ពេជ្រ អាសូរតែកែវភ្នែកខាងស្រីទេ ដែលមិនបានលើកចិញ្ចៀនអួត។ មិនគួរណាយកមនុស្សទៅប្រៀបធៀបជាមួយនឹងទេវតា ហើយមើលងាយទេវតាអញ្ចឹងសោះ!!! ទេវតាសួរថា៖

តើទេវតាលោក ខុសអី បានជាដៀមដាមថាអោយលោករហូតអញ្ចឹង???»។ ជុំវិញការយល់ឃើញរបស់អ្នកនាង សារីណា ក៏ត្រូវបានអ្នកលេងបណ្តាញសង្គមជាច្រើនយល់ស្របរហូតអ្នកខ្លះលាន់មាត់ថាលោក សាន សុជា មានអំនួតជ្រុលបើរក្សាភាពស្ងបស្ងាត់ជាងនេះប្រហែលទទួលបានការគោរពស្រឡាញ់ច្រើន៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post