header ads

Sponsor

realme ដែលជាប្រេនស្មាតហ្វូនកំពុងរីកចម្រើនលឿនបំផុតក្នុងពិភពលោក នឹងប្រកាសតម្លៃចេញលក់ជាផ្លូវការនូវស្មាតហ្វូនស៊េរីថ្មី realme 11 របស់ខ្លួននៅប្រទេសកម្ពុជា  នាថ្ងៃទី ១៥ ខែវិច្ឆិកា ឆាប់ៗខាងមុខនេះ។ កំពូលស្មាតហ្វូន realme 11 ជាកំពូលស្មាតហ្វូនសម្រាប់លេងហ្គេមនិងថតរូបស្អាត នាំមុខគ្រប់ដៃគូប្រកួតប្រជែងទាំងអស់ក្នុងកម្រិតតម្លៃនេះ (Performance Terminator) ព្រោះក្រុមហ៊ុនបានបន្តអនុវត្តយុទ្ធសាស្រ្ត «No Leap, no launch» ដែលមានន័យថា «បើគ្មានការច្នៃប្រឌិតឈានមុខគេ គឺក្រុមហ៊ុនrealme មិនចេញលក់ស្មាតហ្វូនថ្មី» របស់ខ្លួននោះទេ។

ក្នុងនាមជាអ្នកនាំមុខគេក្នុងកម្រិតតម្លៃនេះ realme 11 ជាកំពូលស្មាតហ្វូនសាកថ្មលឿន បំផុតរហូតដល់ 67W SUPERVOOC ដែលអាចបញ្ចូលថាមពលថ្ម 5000mAh ដ៏ធំ ពី 0% ដល់ 50% ត្រឹមតែ 17 នាទីប៉ុណ្ណោះ។ ដោយសារតែបច្ចេកវិទ្យាឈានមុខគេនេះ realme 11 ផ្តល់ភាពជឿជាក់ទៅលើថាមពលថ្មសម្រាប់ការប្រើប្រាស់ប្រចាំថ្ងៃបានយូរខ្លាំង និងផ្តល់ភាពរីករាយជាពិសេសអ្នកចូលចិត្តលេងហ្គេមនិងកម្មវិធីកម្សាន្តផ្សេងៗ។

ដំណើរការដោយបន្ទះឈីប MediaTek Helio G99 ដែលជាឈីបខ្លាំងខាងលេងហ្គេម realme 11 ផ្តល់នូវប្រព័ន្ធដំណើរការខ្លាំងឈានមុខគេ ដើម្បីបំពេញចិត្តអ្នកប្រើប្រាស់។ រួមផ្សំជាមួយនឹងការបន្ថែម Dynamic RAM សរុបដល់ទៅ 16GB ស្មាតហ្វូន realme 11 ធានាបាននូវបទពិសោធន៍ដ៏រលូនខ្លាំង ជាពិសេសសម្រាប់ការលេងហ្គេមដែលទាមទារដំណើរការខ្លាំង។

ភ្ជាប់មកជាមួយកាមេរ៉ាធំកម្រិតនាំមុខគេ 108MP ស្មាតហ្វូន realme 11 មានសមត្ថភាព ថតផ្តិតយករាល់ភាពលម្អិតក្នុងកម្រិតច្បាស់បំផុត ដើម្បីជួយអ្នកប្រើប្រាស់បញ្ចេញភាពច្នៃប្រឌិតរបស់ពួកគេ ហើយផ្តល់ឱ្យពួកគេនូវជម្រើសកាន់តែច្រើនសម្រាប់ការកាត់តម្រឹមកែសម្រួល។ ជាមួយនឹងការពង្រីក 3x ក្នុងឧបករណ៍សិនស័រ (3x In-sensor Zoom) ដែលភ្ជាប់មកជាមួយស្រាប់ ឥឡូវនេះអ្នកប្រើប្រាស់មានជម្រើសបន្ថែមទៀត ដើម្បីផ្តិតយកនូវអ្វីដែលពួកគេឃើញជាមួយនឹងគុណភាពរូបភាពដែលមិនបាត់បង់ភាពច្បាស់។

ជាមួយនឹងបច្ចេកវិទ្យាសាកថ្មលឿន 67W SUPERVOOC, ដំណើរការដោយបន្ទះឈីបខ្លាំងខាងហ្គេម MediaTek G99 ដែលមានអានុភាពខ្លាំង ក៏ដូចជា RAM សរុបដល់ទៅ 16GB* និងកាមេរ៉ាទំហំ 108MP ច្បាស់បំផុត គាំទ្រការពង្រីក 3x in-sensor នេះ កំពូលស្មាតហ្វូន realme 11 នឹងនាំមកនូវបទពិសោធន៍ពិសេសឈានមុខដៃគូប្រកួតប្រជែងនៅក្នុងកម្រិតតម្លៃនេះ៕

អំពីក្រុមហ៊ុន realme

ក្រុមហ៊ុន realme គឺជាក្រុមហ៊ុនបច្ចេកវិទ្យាលំដាប់អន្តរជាតិ ដែលធ្វើឱ្យកក្រើកទីផ្សារស្មាតហ្វូនតាមរយៈការបង្កើតបច្ចេកវិទ្យាទំនើបឈានមុខគេដល់ស្មាតហ្វូនតម្លៃសមរម្យ។            ក្រុមហ៊ុននេះបានចេញលក់ស្មាតហ្វូននិងឧបករណ៍អេឡិចត្រូនិកជាច្រើនដែលមាន Spec ខ្ពស់ គុណភាពល្អ និងការរចនាម៉ូដទាន់សម័យសម្រាប់អ្នកប្រើប្រាស់វ័យក្មេង។

បង្កើតឡើងក្នុងឆ្នាំ២០១៨ ដោយលោក Sky Li ជាមួយទស្សនៈប្រចាំប្រេនថា “Dare to Leap” សំដៅលើការហ៊ានបោះជំហានទៅមុខ ក្រុមហ៊ុន realme បានក្លាយជាក្រុមហ៊ុនកំពូលទី៥ ក្នុងចំណោមក្រុមហ៊ុនកំពូល ៣០ លើពិភពលោកក្នុងរយៈពេល ៣ ឆ្នាំប៉ុណ្ណោះ ហើយ realme បានជំហានចូលទីផ្សារអន្តរជាតិជាច្រើនដូចជាប្រទេសចិន អាស៊ីអាគ្នេយ៍ អឺរ៉ុប មជ្ឈិមបូព៌ា អាមេរិកឡាទីន និងអាព្រីក ដែលមានអ្នកប្រើប្រាស់សរុបជាង ១៤០ លាននាក់។ សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់ www.realme.com.

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post