header ads

Sponsor

មានការចាប់អារម្មណ៍ខ្លាំងដោយថ្មីៗនេះគេបានឃើញតារាកំប្លែង នាយក្រឹម បានចែករំលែក រូបភាពកូនប្រុសភរិយាមុននិងចៅដែលកន្លងមកគេមិនសូវឃើញតារាកំប្លែងចាស់វស្សារូបនេះបង្ហាញរូបភាពកូនមុនរបស់ខ្លួននៅតាមបណ្តាញសង្គមបែបនេះញឹកញាប់ឡើយ ជាពិសេសក្រោយភ្ជាប់ស្នេហ៍ជាមួយតារាកំប្លែងរួមទ្រនំ ស្រីលាភ ។

ថ្មីៗនេះតារាកំប្លែង នាយក្រឹម បានបង្ហោះរូបភាពកូនប្រុសនិងចៅជាបន្តបន្ទាប់ដោយភ្ជាប់ជាមួយសារដែលមានអត្ថន័យថា«កូនខ្ញុំនឹងចៅប្រហាក់ប្រហែលគ្នាតើ»។ ការបង្ហោះរូបភាពកូនមុនរបស់លោករួមនិងចៅបែបនេះក្រោយពីកូនប្រុសបានអរគុណដល់ នាយក្រឹម ជាឪពុកនិងម្តាយនៅក្នុងថ្ងៃខួបកំណើតកាលពីថ្ងៃទី ០៧វិច្ឆិការបស់ខ្លួន។

អ្វីដែលកត់សម្គាល់ចាប់តាំងពីភ្ជាប់ស្នេហ៍ជាមួយតារាកំប្លែង ស្រីលាភ នឹងទទួលបានចំណងដៃកូនភ្លោះពីរនាក់ដ៏គួរឱ្យស្រឡាញ់មកគេកម្រឃើញ នាយក្រឹម ចែករំលែករូបភាពកូនៗរបស់លោកជាមួយភរិយាដើមនៅតាមបណ្តាញសង្គមណាស់ ។ មួយវិញទៀតការបង្ហោះរូបភាពកូននិងចៅបែបនេះក្រោយពីមានការឌឺដងពីសំណាក់ស្រីស្អាត រឿន ណាត ចំៗថាលោកមិនមែនជាប្តីល្អនិងឪពុកល្អផ្តល់ភាពកក់ក្តៅដល់កូនៗនោះឡើយ។ក្រោយពី នាយក្រឹម បាននិយាយថាភេទទីបីធ្វើឱ្យបាត់បង់ធនធានមនុស្ស។

ចាប់អាជីពកំប្លែងជាច្រើនឆ្នាំ នាយក្រឹម នៅតែមានប្រជាប្រិយភាពនៅក្នុងសិល្បៈដោយនាយមានឱកាសបានក្លាយជាគណកម្មាការនៅក្នុងកម្មវិធីCambodia Got Talent ។ ពេលខ្លះនាយក៏បាន លេចមុខនៅក្នុងការសម្តែងMV នៅក្នុងផលិតកម្មហង្សមាសផងដែរ។ ប៉ុន្តែចុងក្រោយតារាកំប្លែងរូបនេះទទួលរងព្រនង់រិះគន់យ៉ាងធ្ងន់ធ្ងរពីសំណាក់អ្នកសិល្បៈក៏ដូចជាអ្នកលេងបណ្តាញសង្គមក្រោយពីបានប្រើពាក្យសម្តីមិនសមរម្យរើសអើងភេទទីបីដែលធ្វើឱ្យមានការលើកឡើងថាប្រជាប្រិយភាពតារាកំប្លែងជើងចាស់រូបនេះនឹងធ្លាក់ចុះស្របពេលតារាកំប្លែងស្រករក្រោយ នាយមី  នាយក្រូច កំពុងឡើងកូដ  ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post