header ads

Sponsor

ក្រៅពីបានស្គាល់កូនកំលោះដែលជាអនាគតស្វាមីលោកស្រី ទ្រី ដាណា ហើយម្នាក់ៗបានងាកទៅចាប់អារម្មណ៍ជាមួយតារាសម្តែង សេង មង្គល ដែលមិនបានចូលរួមនៅក្នុងពិធីរបស់លោកស្រីខណៈកន្លងមកលោកក៏ជា BA និងជាតារាសម្តែងដែលមានភាពស្និទ្ធស្នាលជាមួយលោកស្រីម្នាក់ដែរ ។ អ្វីដែលកត់សម្គាល់លោក សេង មង្គល បែរជាជ្រើសរើសពេលវេលាដើរកម្សាន្តចំថ្ងៃលោកស្រី ទ្រី ដាណា ភ្ជាប់ពាក្យទៅវិញ ។

ប្រិយមិត្តមិនតិចទេតែងយល់ថាតារាសម្តែង សេង មង្គល ជាគូស្នេហ៍របស់លោកស្រី ទ្រី ដាណា ក្រោយពីអ្នកទាំងពីរបានបង្ហាញភាពស្និទ្ធស្នាលតាមរយៈការសម្តែងរឿងក៏ដូចជាការងារមួយចំនួនរបស់លោកស្រី ទ្រី ដាណា ។

ប៉ុន្តែពេលនេះអ្វីៗបានលាតត្រដាងក្រោយលោកស្រី ទ្រី ដាណា បានសម្រេចភ្ជាប់ពាក្យជាមួយកំលោះសង្ហាលោក រស់ រាជ្ជសាល នៅក្នុងថ្ងៃទី ០៩ នេះដោយមានការចូលរួមពីសំណាក់អ្នកមានមុខមាត់នៅក្នុងសង្គមរួមនឹងតារាក្នុងសិល្បៈដែលបានរួមការងារជាមួយលោកស្រី ដែលមានដូចជាលោក ឆឹម សក្កដា លោក ឡៅ បញ្ញា ពេជ្រ សោភា ឱក សុគន្ធកញ្ញា  សុគន្ធនីសា សួស វិសា និងពិធីការិនី ប៉ែន ស្រីពេជ្រ ជាដើម ។

ក្នុងនោះគេបែរជាមិនឃើញវត្តមានតារាសម្តែងរូបសង្ហាលោក សេង មង្គល នោះឡើយ ពោលលោកបានយកពេលវេលានេះទៅដើរកម្សាន្តនៅប្រទេសជិតខាងដែលមានដូចជាប្រទេស ថៃ និងឡាវ ។ ការដើរកម្សាន្តរបស់តារាសម្តែងរូបនេះហាក់ចៃដន្យជាមួយនឹងពិធីភ្ជាប់ពាក្យរបស់លោកស្រី ទ្រី ដាណា តែម្តង ។

ទោះបីជាយ៉ាងនេះក្តីគេមិនបានដឹងថាតើការដើរកម្សាន្តនៅក្រៅប្រទេសរបស់លោក សេង មង្គល ជាការគេចវេសពីការចូលរួមនៅក្នុងពិធីចែចូវរបស់លោកស្រី ទ្រី ដាណា ឬបែបណាទេ ? ខ្លះលើកឡើងថាមិនមានអ្វីប្លែកការស្និទ្ធស្នាលរបស់លោក សេង មង្គល និង លោកស្រី ទ្រី ដាណា កន្លងមកគ្រាន់តែការស្និទ្ធស្នាលនៅក្នុងការងារមិនមែនក្នុងន័យស្នេហាឡើយ គ្រាន់តែអ្នកលេងបណ្តាញសង្គមយល់ច្រឡំតាមរយៈរូបភាពស្វីតស្វីតរបស់អ្នកទាំងពីរកន្លងមក៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post