header ads

Sponsor

ក្រោយពីអ្នកជំនួញអនឡាញដ៏ល្បីឈ្មោះ ទ្រី ដាណា បង្ហាញមុខអនាគតស្វាមីជាបុរសវ័យ ក្មេងរូបសង្ហា រស់ រាជ្ជសាល នៅក្នុងពិធីចែចូវនៅក្នុងថ្ងៃទី ០៩ វិច្ឆិកានេះបានធ្វើឱ្យមហាជនមានការភ្ញាក់ផ្អើលជាខ្លាំងព្រោះមិនត្រឹមតែមានរូបសម្បត្តិសង្ហាទេថែមទាំងមានវ័យក្មេងទៀតផង។ជាមួយគ្នានេះស្រាប់តែគេបានឃើញពិធីការិនីប្រចាំទូរទស្សន៍ហង្សមាស មុត ស្រីនាង  ដាក់ចំៗមួយឃ្លាស្តាប់ហើយពិតជាចំៗតែម្តង ។

ក្រៅពីពិធីការិនី មុត ស្រីនាង តែងចែករំលែករឿងរ៉ាវនានានៅក្នុងបណ្តាញសង្គម ជាពិសេសរឿងជីវិតគ្រួសារ។យ៉ាងណាមិញក្រោយពីបានឃើញកូនកំលោះលោកស្រី ទ្រី ដាណា ស្រាប់​តែពិធីការិនីរូបនេះបានបង្ហោះសារដែលមានអត្ថន័យថា«ស្រីៗកុំខ្វល់រឿងប្តីសីពេកប្រឹងរកលុយឱ្យសល់វាល់លានសិនទៅ តែដល់ពេលណុងចង់កុម្ម៉ង់គូព្រេងសាច់ដុំប៉ុន្មានកង់ក៏បានដែរ កុំទៅកើតទុក្ខ»។

ការលើកឡើងចំៗបែបនេះរបស់ពិធីការិនី មុត ស្រីនាង បានធ្វើឱ្យអ្នកលេងបណ្តាញសង្គមមួយចំនួនបានចូលខមិនរៀងៗខ្លួនដោយខ្លះលើកឡើងថាមិនចំពោះនារីទាំងអស់ទេ ខ្លះថាចង់កម្មង់ប្តីកូនទេវតាក៏បាន តែសំខាន់បានបេះដូងស្មោះឬអត់ ជាដើម ។


ទោះបីជាយ៉ាងនេះក្តីពិធីការិនីអ្នកនាង​ មុត ស្រីនាង បានលើកឡើងថាការបង្ហោះសាររបស់ខ្លួនគ្រាន់តែការលេងសើចប៉ុណ្ណោះមិនមានបំណងចង់ឌឺដងអ្វីចំពោះលោកស្រី ទ្រី ដាណា ទេព្រោះអ្នកនាងក៏ចូលចិត្តនិងស្រឡាញ់លោកស្រីដែរ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post