ដ្បិតមិនមានសកម្មភាពសិល្បៈដូចមុនក្តី តែ សាន សុម៉ាលី នៅតែទទួលបានការចាប់អារម្ម ណ៍ពីសំណាក់អ្នកគាំទ្រ ជាពិសេសតាមរយៈទេពកោសល្យនៅក្នុងការសម្តែងរឿងរបស់នាងនាពេលកន្លងមក ។ ប៉ុន្តែថ្មីៗនេះមានការចាប់អារម្មណ៍ខ្លាំងដោយអតីតតួឯកនៅក្នុងរឿង «កាកី»រូបនេះបានសុំទោសដល់អ្នកមានគុណនឹងបានសារភាពថាខ្លួនបានដើរផ្លូវខុសច្រើនណាស់កន្លងមក ។
បើប្រៀបធៀបអ្នកសិល្បៈដែលចូលប្រឡូកដំណាល សាន សុម៉ាលី ឃើញថាម្នាក់ៗហាក់មានជីវិតថ្កុំថ្កើង តែបើក្រឡេកមើលអតីតតារាសម្តែងរូបនេះហាក់មិនសូវធូរធារប៉ុន្មានឡើយ ដែលគេតែងតែឃើញនាងត្អូញត្អែរពីការខ្វះខាតនៅតាមបណ្តាញសង្គមជាញឹកញាប់ ។
ថ្មីៗនេះ សាន សុម៉ាលី បានបង្ហាញអារម្មណ៍របស់ខ្លួននៅតាមគណនីយផ្ទាល់ខ្លួនថា «ខ្ងុំស្តាយពេលវេលារបស់ខ្ងុំទោះបីពេលនេះខ្ងុំធ្លាក់ខ្លួនដល់បាតក៏ដោយខ្ងុំនឹងចងចាំមួយជីវិតនឹងមនុស្សក្បាលខ្មៅខ្លះទឹកចិត្តល្អរបស់ខ្ងុំមិនដែរបានតបស្នងមកវិញនូវរឿងល្អទេខ្ងុំសាងកម្មអីលើមនុ ស្ស ....ពេលខ្លះខ្ងុំធ្វើជារឹងមាំ តែខ្ងុំងាកមកគិតដល់កូនស្រីខ្ងុំ ខ្ងុំក៏មានសង្ឃឹមនឹងស៊ូរស់បន្តសុំទោសពុកម្តាយដែរកូនស្រីម្នាក់មិនបានការមិនអោយពុកម្តាយមិនសប្បាយដូចគេខ្ងុំដើរផ្លូវខុសច្រើនណាស់ មួយជីវិតនេះ ពេលនេះខ្ងុំលែងចង់»។
ជុំវិញការលើកឡើងរបស់អតីតតារាសម្តែងដែលធ្លាប់មានឈ្មោះបោះសំឡេងរូបនេះក៏ទទួលបានការលើកទឹកចិត្តពីសំណាក់មិត្តភក្តិជាច្រើនឱ្យនាងតស៊ូដើម្បីកូនស្រីជាទីស្រឡាញ់ដែលនៅតូចនៅឡើយ ។ អ្វីដែលកត់សម្គាល់សព្វថ្ងៃ សាន សុម៉ាលី ក៏ជាអ្នកម្តាយម្នាក់ តែរហូតមកដល់ពេលនេះនាងមិនទាន់បានបង្ហាញមុខគូស្នេហ៍ជាសាធារណៈដូចបណ្តារមិត្តភក្តិដទៃឡើយ តែយ៉ាងណាឪពុករបស់កូនស្រីនាងត្រូវបានគេស្គាល់ថាជាបុរសដែលមានវ័យក្មេងរូបសង្ហាម្នាក់៕