header ads

Sponsor

មានការចាប់អារម្មណ៍ពេញបណ្តាញសង្គមក្រោយពីបានឃើញពិធីចូលចែចូវរបស់លោកស្រី ទ្រី ដាណា ដែលបានរៀបចំធ្វើយ៉ាងអធិកអធមនៅក្នុងថ្ងៃទី ០៩វិច្ឆិកានេះ។ អ្វីដែលធ្វើឱ្យមហាជនកត់សម្គាល់នោះកូនកំលោះរបស់អ្នកជំនួញរូបនេះមិនមែនជាតារាសម្តែង សេង មង្គល ឡើយពោលលោកមានឈ្មោះថា រស់ រាជ្ជសាល ជាតារាតិកតុកនិងតារាម៉ូដែលដែលមានរូបរាងស្រស់សង្ហា ។ មិនតែប៉ុណ្ណោះលោកក៏ជាបម្រើការងារនៅលើយន្តហោះថែមទៀតផង ។

ក្រោយពីលែងលះស្វាមី ពូម៉ៅ នឹងទុកបេះដូងឱ្យនៅទំនេរមួយរយៈពេលនេះអ្នកជំនួញជោគជ័យ ទ្រី ដាណា បានរកឃើញដៃគូថ្មីជាបុរសរូបសង្ហាវ័យក្មេងសាច់ដុំធំៗដែលមានអាជីពជាអ្នកសិល្បៈហើយសព្វថ្ងៃលោកក៏ជាអ្នកបម្រើការងារនៅលើយន្តហោះទៀតផង ។

ដ្បិតមានកូនក្រមុំទន្ទឹមខ្លួនទៅហើយក្តី តែលោកស្រី ទ្រី ដាណា នៅមិនភ្លេចប្រពៃណីខ្មែរពោលលោកស្រីបានរៀបចំពិធីចូលចែចូវយ៉ាងអធិកអធមដោយមានការចូលរួមពីសំណាក់អ្នកមានមុខមាត់នៅក្នុងសង្គមដូចជាលោកជំទាវ ហ៊ុន ស៊ីណាត និងលោក ជំទាវ នឹម វណ្ណៈតារាចម្រៀង ពេជ្រ សោភា  សួស វីសា ឱក សុគន្ធកញ្ញា រួមនឹងភ្ញៀវកិត្តិយសជាច្រើនដែលកាន់តែធ្វើឱ្យថ្ងៃពិសេសរបស់លោកស្រីមានភាពហ៊ឹកហ៊ាក់ថែមទៀត។

ជាមួយនឹងការលាន់មាត់សរសើរពីរូបសម្រស់របស់អនាគតស្វាមីរបស់លោកស្រី ទ្រី ដាណា ក៏មានការជូនពរឱ្យលោកស្រី និងដៃគូថ្មីបានរួមរស់ជាមួយគ្នារហូតដល់ចាស់ ។ អ្នកខ្លះទៀតក៏បានសម្តែងការងឿងឆ្ងល់ព្រោះមិនដឹងថាលោកស្រី និងលោក រស់ រាជ្ជសាល ទាក់ទងគ្នាតាំងពីពេលណា ស្រាប់តែស្ងាត់ៗធ្វើឱ្យអ្នកលេងបណ្តាញសង្គមបាក់ចង្កេះគ្រប់គ្នា ។


ខ្លះទៀតក៏បានសរសើរដល់សំណាងរបស់តារាម៉ូដែល រស់ រាជ្ជសាល ដែលមានឆ្អឹងអណ្តែតបែបនេះ ។ទោះបីជាយ៉ាងនេះក្តីមិនទាន់មានការទម្លាយថាតើលោកស្រី ទ្រី ដាណា នឹងរៀបចំពិធីមង្គលការទៅតាមប្រពៃណីខ្មែរនៅពេលណានោះឡើយ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post