header ads

Sponsor

ខណៈអ្នកលេងបណ្តាញសង្គមជាច្រើនបានជូនពរដល់លោកស្រី ទ្រី ដាណា និងអនាគតស្វាមីក្មេងក្រោយពួកគេបានជាប់ពាក្យទៅតាមប្រពៃណីខ្មែរកាលពីថ្ងៃទី ០៩ ម្សិលមិញនោះ។ ស្រាប់តែមានស្ត្រីរូបស្រស់ម្នាក់ដែលបានគណនីយតិកតុកឈ្មោះថាJomteavtoch បានបង្ហោះរូបភាពជាមួយកូនកំលោះលោកស្រី ទ្រី ដាណា ដោយរៀបរាប់ជាបន្តបន្ទាប់ថាខ្លួនមិនអាចធ្វើចិត្តបានទឹកចិត្តមិនឈ្នះទឹកលុយ តែយ៉ាងណាជូនពរបងឱ្យមានសុភមង្គល ។

ជឿជាក់អ្នកលេងបណ្តាញសង្គមជាច្រើនមានការភ្ញាក់ផ្អើលស្ទើរគ្រប់គ្នាក្រោយពីបានឃើញតារាម៉ូដែលររូបសង្ហាវ័យក្មេង រស់ រាជ្ជសាល គឺជាកូនកំលោះអ្នកជំនួញជោគជ័យ ទ្រី ដាណា ដែលកន្លងមកគេមិនដែលដឹងថាអ្នកទាំងពីរមានទំនាក់ទំនងជាមួយគ្នាតាំងពីពេលណានោះទេ ។

អ្វីដែលចាប់អារម្មណ៍ខណៈលោក រស់ រាជ្ជសាល កំពុងតែរីករាយជាមួយនឹងគូដណ្តឹងរបស់ខ្លួននោះស្រាប់តែគេបានឃើញគណនីយតិកតុកដែលមានឈ្មោះថាJomteavtoch បានបង្ហោះរូបភាពជាមួយលោករួមនឹងសារជាបន្តបន្ទាប់ថា«គ្មានអ្វីដែលល្អជាងភាពស្ងប់ស្ងាត់ ព្រោះមិនចាំបាច់ហត់រត់តាមគ្រប់រឿងដែលបានកើតឡើង។ជូនពរបងអោយមានសុភមង្គលនិងក្តីសុខពិតប្រាកដដែលបងចង់បាន ទឹកចិត្តមិនឈ្នះទឹកលុយ» « love you. But you're not mine ខ្ញុំធ្វើចិត្តមិនទាន់បាន»«ចងចាំណាថ្ងៃណាដែលអូនធ្វើចិត្តបាន​អូនរឹងមាំគ្រប់គ្រាន់អូនក៏និងទុកបងនៅក្នុងបេះដូងអូនដដែល​តែទុកនៅកន្លែងដែលសែនជ្រៅបំផុត​ជាការចងចាំមួយនៅក្នុងជីវិតរបស់អូន»។

ជាមួយនឹងសារជាបន្តបន្ទាប់របស់ស្រីស្អាតរូបនេះក៏បានថេកទៅឱ្យលោក រស់ រាជ្ជសាល ផងដែរ ។ ក្នុងនោះក៏មានការចូលរួមបញ្ចេញមតិព្រោងព្រាតដោយអ្នកខ្លះបានលើកទឹកចិត្តដល់ម្ចាស់គណនីយនោះថា គាត់មិនមែនជាគូនឹងយើងអូននៅក្មេងអាចរកអ្នកថ្មីដែលល្អបាន ។ ខ្លះទៀតក៏បាននិយាយថាហ្នឹងហើយ Private ចុះឡើងគេការអ្នកថ្មីបាត់ តែក៏មានអ្នកខ្លះបានចូលទៅបញ្ចេញមតិថានិយាយបែបនេះមិនគិតពីអារម្មណ៍គូដណ្តឹងគេទេ។ ទោះបីជាមានការបញ្ចេ ញមតិជាហូរហែក្តី តែគេមិនបានឃើញម្ចាស់គណនីយតិកតុករូបនោះឆ្លើយតបឡើយ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post