header ads

Sponsor

សម្រាប់បច្ចុប្បន្នការកែសម្ជស្សបំពេញចំណុចខ្វះខាតជារឿងធម្មតានិងពេញនិយមសម្រាប់ អ្នកដែលចូលចិត្តភាពស្រស់ស្អាតតាមបែបកែកែច្នៃដោយមុខកាំបិតនាសម័យទំនើប ។ ប៉ុន្តែយ៉ាងណាមុនសម្រេចចិត្តកែបន្ថែមនូវរូបសម្រស់របស់ខ្លួនត្រូវជ្រើសរើសមន្ទីរពេទ្យឬគ្លីនិកណា ដែលមានស្តង់ដានិងបទពិសោធន៍ត្រឹមត្រូវកុំឱ្យមានបញ្ហាដូចតារាហ្វេសប៊ុក និងសម្តែង ប៉ីប៉ី ឌី ជាគំរូស្រាប់ ។

មានការចាប់អារម្មណ៍ជាខ្លាំងដោយតារាហ្វេសប៊ុកដែលមានប្រជាប្រិយភាពនិងជាតារាសម្តែងប៉ីប៉ី ឌី បានចែករំលែកបទពិសោធន៍របស់ខ្លួនដែលបានកែសម្ជស្សខុសនៅក្នុងគ្លីនិកល្បីមួយនៅក្នុងស្រុក។ជាមួយនឹងការបង្ហាញចង្កាដែលកំពុងមានបញ្ហាដោយសារការចាក់ស៊ីលីកូននោះ ប៉ីប៉ី ឌី បានរៀបរាប់ថា«បទពិសោធន៍ការកែសម្ផស្សក្នុងឆាកជីវិតដែលខ្ញុំបានជួបផ្ទាល់កាលពីដើមឆ្នាំ2013មានclinicដ៏ល្បីនិងលំដាប់មួយនៅខ្មែរបានទាក់ទងមកខ្ញុំចង់sponsorដល់ខ្ញុំគេសុំតែការដោះដូរជាមួយvideoប៉ុណ្ណោះកាលនោះមិនសូវមានលុយផងហើយណាមួយទុកចិត្តដោយសារគេជាclinicល្បីមានតារាៗទៅច្រើនក៏គិតថាកន្លែងគេស្តង់ដារខ្ញុំបានទៅចាក់ចង្កាពេលនោះគេប្រាប់ថាជាfilerប្រសិទ្ធិភាព2ឆ្នាំនឹងស្រកអស់វិញហើយប៉ុន្តែជាក់ស្តែង​​

មលដល់ពេលនេះ10ឆ្នាំជាងហើយគឺនៅដដែលហើយវាមានសភាពក្រហមក្រោមចង្កានិងកាន់តែក្រហមខ្លាំងពេលត្រូវថ្ងៃហើយធ្វើទុក្ខឈឺមួយសារៗប៉ុន្មានថ្ងៃមុនខ្ញុំដាច់ចិត្តទៅពេទ្យពិនិត្យអ្វីដែលគេចាក់អោយខ្ញុំមិនមែនជាfilerដូចគេប្រាប់ខ្ញុំទេគឺស៊ីលីកូនហើយវាបានខាំស្អិតជា មួយសាច់ហើយចង់ចាក់រំលាយក៏មិនកើតជម្រើសគឺមានតែវះហើយបន្ទាប់ពីវះគឺត្រូវផតសាច់ ហើយក៏មិនប្រាកដថាមិនមានបញ្ហាកើតឡើងថ្ងៃក្រោយដែរដូច្នេះមុននឹងសំរេចចិត្តជ្រើសរើសclinicណាមួយត្រូវគិតអោយច្បាស់ កុំជ្រើមតាមតារាផ្សាយ»។

ជុំវិញការចែករំលែករបស់ ប៉ីប៉ី ឌី ក្នុងការកែសម្ជស្បខុសបែបនេះក៏ទទួលបានការពេញចិត្ត និងអរគុណដល់លោកជាច្រើនដែលហ៊ាននិយាយបែបនេះ។ បន្ថែមពីនេះក៏មានការចូលរួមបញ្ចេញមតិថាធ្វើតាមតារាផ្សព្វផ្សាយមានបញ្ហាច្រើនណាស់ ។ មិនមែនមានតែ តារាហ្វេសប៊ុក ប៉ីប៉ី ឌី ទេសូម្បីតារាប្រុសរូបសង្ហា ប្រុសខូច ក៏ធ្លាប់មានបញ្ហាចង្កាដោយសារលោកចាក់ស៊ីលីកូនដែលធ្វើឱ្យលោកប្រញ៉ាប់ទៅវះកាត់នៅប្រទេសវៀតណាមភ្លាមៗដោយសារខ្លាចមានគ្រោះថ្នាក់ទៅថ្ងៃក្រោយ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post