header ads

Sponsor

ក្រោយពីបានឃើញនារីរូបស្រស់ម្នាក់ដែលបានបង្ហោះសារពាក់ព័ន្ធជាមួយគូដណ្តឹងរបស់ខ្លួនលោក រស់ រាជ្ជសាល នោះពេលនេះលោកស្រី ទ្រី ដាណា បានបង្ហាញការខឹងសម្បារនឹងព្រមានចាត់វិធានការតាមផ្លូវច្បាប់ព្រោះរឿងនេះធ្វើឱ្យប៉ះពាល់ដល់កិត្តិយសរបស់លោកស្រី ក៏ដូចជាអនាគតស្វាមីផងដែរ ។

ជឿជាក់ថាមហាជនពិតជាបានដឹងនឹងបានចូលរួមសាទរក្រោយពីបានឃើញអ្នកជំនួញអនឡាញ ទ្រី ដាណា បានរកឃើញដៃគូថ្មីជាបុរសដែលមានរូបរាងស្រស់សង្ហានិងមានវ័យក្មេងនឹងបានភ្ជាប់ពាក្យទៅតាមប្រពៃណីខ្មែរកាលពីថ្ងៃទី ០៩ កន្លងទៅនេះ។ ប៉ុន្តែជាមួយ គ្នានោះក៏មានគណនីយតិកតុកមួយបានបង្ហោះរូបភាពរបស់ខ្លួនរួមជាមួយកូនកំលោះរបស់លោកស្រី ទ្រី ដាណា ដោយមានបង្ហោះសារជាច្រើនដែលក្នុងនោះមានការនិយាយថា«ទឹកចិត្តមិនឈ្នះទឹកលុយជាដើម »។ ជាមួយពាក្យពេចន៍ទាំងនេះបានធ្វើឱ្យលោកស្រី ទ្រី ដាណា ឆេះដុំនឹងបាននិយាយថានឹងធ្វើតាមផ្លូវច្បាប់ទៅលើអ្នកបង្ហោះសារនេះតើក្នុងគោលបំណងអ្វី។

ប្រសិន ជាលក្ខណៈសង្សារពីមុនលោកស្រីមិនខ្វល់ទេ តែផុសបែបនេះចេតនាធ្វើឱ្យប៉ះពាល់កិត្តិយសរបស់លោកស្រីតើលោកស្រីយកលុយទៅទិញអីគេ?ជាចុងក្រោយលោកស្រី ទ្រី ដាណា បាននិយាយថាអនាគតស្វាមីរបស់លោកស្រីប្រាប់ថាមិនបានពាក់ព័ន្ធជាមួយនារីដែលបង្ហោះសារនោះទេ ។ បន្ថែមពីនេះលោកស្រី ទ្រី ដាណា លើកឡើងថាពេលនេះលោក រស់ រាជ្ជសាល ជិតក្លាយជាស្វាមីខ្លួនហើយដូច្នេះប្រសិនបើនរណាប៉ះពាល់លោក រាជ្ជសាល ក៏ដូចជាប៉ះពាល់ដល់លោកស្រីដែរ  ។

ទោះបីជាមានការលើកឡើងពីលោកស្រី ទ្រី ដាណា ចំៗបែបនេះក្តី​តែគេមិនទាន់ឃើញស្រីស្អាតជាម្ចាស់គណនីយតិកតុកឈ្មោះជំទាវតូចនោះបកស្រាយអ្វីឡើយ ។ ក្រោយភ្ជាប់ពាក្យភ្លាមលោកស្រី ទ្រី ដាណា មិនទុកយូរទេពោលលោកស្រីមានគម្រោងរៀបការឆាប់ៗខាងមុខនេះដែលប៉ុន្មានថ្ងៃខាងមុខនេះលោកស្រី និងគូដណ្តឹងក៏គ្រោងនឹងបណ្តើរគ្នាទៅថតរូបភាព Pre Wedding ទៀតផង៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post