header ads

Sponsor

មានការចាប់អារម្មណ៍និងលាន់មាត់សរសើរគ្រប់គ្នាក្រោយបានឃើញតារាចម្រៀងប្រចាំផលិតកម្មហ្គាឡាក់ស៊ី ខេមរៈ សិរីមន្ត បានបង្ហើរសំនៀងឱ្យម្តាយក្មេកដែលកំពុងមានជំងឺស្តាប់ឃើញហើយពិតជាមានក្តីសុខជាខ្លាំង ។ ក្នុងនោះក៏មានការលើកឡើងថាច្រៀងបទសម័យដើមរបស់លោកតា ស៊ីន ស៊ីសាមុត បែបនេះពិរោះខ្លាំងណាស់ ។

មួយរយៈចុងក្រោយនេះតារាចម្រៀងដែលស្ពាយងារជាឧកញ៉ា ខេមរៈ សិរីមន្ត ហាក់មិនសូវមានបទចម្រៀងផ្ទុះខ្លាំងដូចមុននោះទេ ស្របមួយរយៈមុនតារាចម្រៀងនៅក្នុងផលិតកម្មនេះភាគច្រើនទទួលរងការរិះគន់ពីសំណាក់មហាជនច្រើន ។​ប៉ុន្តែយ៉ាងណាក្រៅពីការងារសិល្បៈតារាចម្រៀង ខេមរៈ សិរីមន្ត ក៏បានបង្ហាញវត្តមាននៅក្នុងការងារសង្គមមួយចំនួនផងដែរ ។

អ្វីដែលចាប់អារម្មណ៍ថ្មីៗនេះតារាចម្រៀងរូបនេះបានបង្ហោះវីដេអូមួយដោយលោកបានច្រៀងបទដែលមានចំណងជើងថា«ខឹងព្រោះស្រឡាញ់»បំពេរដល់អ្នកម្តាយក្មេកភ្ជាប់ដោយសារដែលមានអត្ថន័យថា«ខួបកំណើតខ្លួនឯងឆ្នាំនេះមិនមានជូនអ្នកម៉ែក្មេកទេមានតែចម្រៀងបំពេរគាត់អោយធូស្បើយអារម្មណ៍មួយគ្រាគោរពជូនពរអ្នកម៉ែក្មេកមានសុខភាពបរិបូរព្រះជន្មយឺនយូរ»។

កាយវិការដ៏ស្និទ្ធស្នាលនិងកក់ក្តៅរបស់តារាចម្រៀង ខេមរៈ សិរីមន្ត និងអ្នកម្តាយក្មេកបែបនេះក៏ទទួលបានការសរសើរនិងចាប់អារម្មណ៍ពីសំណាក់ហ្វេន ហ្វេន ជាច្រើន។ដោយខ្លះបានលើកឡើងថាពិតជាមានសុភមង្គលណាស់ ។ ដ្បិតមានវ័យច្រើនក្តី តែតារាចម្រៀង ខេមរៈ សិរីមន្ត នៅតែថែរក្សារូបរាងបានយ៉ាងសង្ហាដោយការហាត់ប្រាណនិងលេងស្ទីលរៀបចំខ្លួនដែលមើលទៅនៅតែកាលីបមិនចាញ់តារាស្រករក្រោយប៉ុន្មានឡើយ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post