header ads

Sponsor

ប្រមាណជាជិតមួយសប្តាហ៍ហើយដែលគេមិនបានឃើញតារាសម្តែងរូបសង្ហាលោក សេង មង្គល បង្ហោះរូបភាពឬឡាយវីដេអូជជែកលេងជាមួយហ្វេន ហ្វេននៅក្នុងបណ្តាញសង្គមដូចរាល់លើកពោលគឺចាប់តាំងពីថៅកែស្រី ទ្រី ដាណា ភ្ជាប់ពាក្យជាមួយតារាម៉ូដែលរូបសង្ហាលោក រស់ រាជ្ជសាល កាលពីថ្ងៃទី ០៩ កន្លងទៅ ។

ជារឿយៗគេតែងឃើញBA រូបសង្ហាលោក សេង មង្គល ចែករំលែករូបថតក៏ដូចជាសកម្មភាពរបស់ខ្លួននៅក្នុងបណ្តាញសង្គមដល់អ្នកគាំទ្ររបស់ខ្លួន ហើយពេលខ្លះលោកក៏បានឡាយវីដេអូឆ្លើយសំណួរជាមួយហ្វេន ហ្វេនរបស់ខ្លួន ។

ប៉ុន្តែក្រោយពីការបង្ហាញរូបភាពនៅក្នុងដំណើរកម្សាន្តនៅប្រទេសថៃ និងឡាវនៅក្នុងថ្ងៃទី ០៨ មកគេមិនបានឃើញលោក សេង មង្គល បង្ហោះអ្វីៗថ្មីៗដូចមុនទេ ពោលស្ងាត់ឈឹងតែម្តង ។ មានការលើកឡើងថាការអវត្តមានពីបណ្តាញសង្គមរបស់លោក សេង មង្គល ប៉ុន្មានថ្ងៃនេះទំនងជាលោកចង់រក្សាភាពស្ងប់ស្ងាត់នៅក្នុងការផ្គូរផ្គងរវាងលោក និងលោកស្រី ទ្រី ដាណា នាពេលកន្លងមក ។ ឬអាចនិយាយថាលោកមិនចង់ឱ្យមានការយល់ច្រឡំពីសំណាក់មហាជន ។

អ្វីដែលធ្វើឱ្យអ្នកតាមដានជីវិតឯកជនរបស់តារាសម្តែងដែលមានដើមកំណើតមកពីខេត្តបាត់ដំបងរូបនេះមានការចាប់អារម្មណ៍នោះគឺលោកមិនបានបង្ហាញវត្តមាននៅក្នុងថ្ងៃពិសេសរបស់លោកស្រី ទ្រី ដាណា ហើយសូម្បីតែពាក្យជូនពរឬអបអរសាទរក៏គេមិនបានឃើញលោក សេង មង្គល បង្ហោះនៅក្នុងគណនីយផ្ទាល់ខ្លួនដូចតារាដទៃឡើយ ។

ក្នុងនោះក៏មានការចង់ដឹងថាតើលោក សេង មង្គល នៅតែអាចគ្រងតំណែងជាBAឱ្យផលិតផលរបស់លោកស្រី ទ្រីដាណា ជាបន្តទៀតបានទេខណៈអនាគតស្វាមីរបស់លោកស្រី ក៏មានសម្រស់ស្អាតសង្ហាហើយរូបរាងក៏អ៊េមមិនចាញ់លោក សេង មង្គល ប៉ុន្មានឡើយ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post