header ads

Sponsor

បន្ទាប់ពីបានភ្ជាប់ពាក្យទៅតាមប្រពៃណីខ្មែរកាលពីថ្ងៃទី ០៩ កន្លងទៅលោកស្រី ទ្រី ដាណា និងគូដណ្តឹង កាន់តែបង្ហាញភាពផ្អែមល្ហែមទ្វេរដងដែលធ្វើឱ្យមហាជនជាអ្នកតាមដានជីវិតលោកស្រីមានការលាន់មាត់គ្រប់គ្នា ។ ទន្ទឹមនឹងនោះក៏មានមហាជនមួយភាគធំសរសើរសំ ណាងរបស់លោក រស់ រាជ្ជសាល តែយ៉ាងណាលោកស្រី ទ្រី ដាណា បានបញ្ជាក់ថាក្រោយរៀបការរួចស្វាមីមិនចង់មានអង្គរក្សការពារអ្វីទេពោលលោកចង់រស់នៅជាខ្លួនឯងនិងចង់ធ្វើការងារដូចកន្លងមក ។

បើតាមគម្រោងលោកស្រី ទ្រី ដាណា នឹងបណ្តើរស្វាមីក្មេងចូលរោងការនៅក្នុងថ្ងៃទី ០៣ធ្នូខាងមុខនេះហើយពេលនេះលោកស្រីក៏កំពុងមមាញឹកនៅក្នុងការថតរូបភាព Pre Wedding សម្រាប់ពិធីមង្គលរបស់ខ្លួន ។

ក្នុងនោះគេក៏បានឃើញវីដេអូខ្លីៗដែលលោកស្រី ទ្រី ដាណា ទទួលបានការមើលថែពីសំណាក់អនាគតស្វាមីក្មេងយ៉ាងមានក្តីសុខរហូតធ្វើឱ្យអ្នកគាំទ្រចង់លើសជាតិស្ករពេលឃើញវីដេអូរបស់អ្នកជំនួញរូបនេះនៅតាមបណ្តាញសង្គមជាបន្តបន្ទាប់ ។ បន្ថែមពីលើនេះលោកស្រី ទ្រី ដាណា បានបញ្ជាក់ថាក្រោយរៀបការរួចលោក រស់ រាជ្ជសាល ចង់រស់នៅជាខ្លួនឯងដូចមុនពោលលោកអាចទៅជួយមើលកន្លែងផ្ញើរកង់របស់អ្នកម្តាយនៅសាលារៀនដូចមុនមិនចង់ឱ្យមានអង្គរក្សការពារអ្វីឡើយ ។ សម្រាប់លោកស្រីក៏យល់ព្រមចំពោះរឿងនេះដែរ ។

ខណៈកាន់តែកៀកចូលរោងការលោកស្រី ទ្រី ដាណា ក៏បាននិយាយជាសាធារណៈថាលោកស្រីគ្រោងនឹងរៀបចំ Surprise នូវគ្រឿងអលង្ការពេជ្រមួយឈុតសម្រាប់អ្នកម្តាយក្មេក។ ដូចដឹងស្រាប់ហើយថាលោកស្រីគោរពស្រឡាញ់ឪពុកម្តាយក្មេកណាស់ព្រោះឪពុកម្តាយបង្កើតលោកស្រីទទួលមរណភាពអស់ហើយ។ បន្ថែមពីលើនេះអ្នកជំនួញល្បីឈ្មោះរូបនេះបានអរគុណដល់ម្តាយក្មេកពីចម្ងាយដែលមានកូនប្រុសស្អាតសង្ហាមកធ្វើជាស្វាមីរបស់ខ្លួន៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post