header ads

Sponsor

មានការចាប់អារម្មណ៍ជាខ្លាំងដោយថ្មីៗនេះតារាចម្រៀង ទេព បូព្រឹក្ស បានបង្ហាញវត្តមាននៅក្នុងកម្មវិធីធំដោយមានការស្លៀកខោដែលមានអក្សរគុនខ្មែរដើម្បីជាចំណែកមួយក្នុងការផ្សព្វផ្សាយសិល្បៈគុនខ្មែរឱ្យកាន់តែមានភាពទូលំទូលាយថែមទៀត។

ប៉ុន្តែសកម្មភាពរបស់ តារានេះបែរជាទទួលរងការរិះគន់ដោយមានការរិះគន់ថាតោងល្បីជាមួយគុនខ្មែរទៅវិញ តែត្រូរបាន ទេព បូព្រឹក តបវិញចំៗស្តាប់ហើយចត់បាយតែម្តង ។

ដើម្បីតបទៅនឹងការរិះគន់ទាំងនេះ ទេព បូព្រឹក្ស បានឆ្លើយវិញថា «Okay ចឹងក៏ចឹងចុះពួកខ្ញុំចង់ល្បី ចង់តោងល្បីជាការពិតណាស់ពិតជាមិនអាចទាញចិត្តឲ្យអ្នកស្អប់មកស្រលាញ់យើងបាននោះទេ ក្នុងការគិតអ្នកគឺមានតែភាព អវិជ្ជមាន ចុះបើគិតថានេះមិនខុសឆ្គងអីផងល្អដែរតាស ឲ្យតែជាអ្វីជាផលប្រយោជន៍ជាតិរួមយើងក៏ដាក់កំហឹងមួយឡែកសិនទៅ ខ្ញុំមិនអាចផ្គាប់ចិត្តអ្នកដែលគិតខ្លីគិតអត់ដល់ ចាំតែទើសចាំតែគិតចេះគិតចុះទាំងដែលខ្លួនឯងមិនបានធ្វើ តែសំរាប់ខ្ញុំនឹងដេវិតគឺតែតែងធ្វើអ្វីសំរាប់ជនរួមជាតិទាំងអស់គ្នា ចឹងដើម្បីជាតិរបស់យើងវប្បធម៌របស់យើង យើងត្រូវតែជួយគ្នា កុំអង្គុយយាយ ចឹងជួយshareជួយអីទៅ ឲ្យពិភពលោកគេស្គាល់ជាអ្វីដែលយើងមានដែលជារបស់យើង ដូចជាគុនខ្មែរនេះជាដើម អរគុណ»។

ជុំវិញការរៀបរាប់របស់តារាចម្រៀង ទេព បូព្រឹក្ស ត្រូវបានអ្នកលេងបណ្តាញសង្គមជាច្រើនពេញចិត្តនិងគាំទ្រ ហើយបានលើកឡើងថាជាការល្អទៅវិញទេដែលមានតារាល្បី”ជួយផ្សព្វ ផ្សាយគុនខ្មែរបែបនេះមិនមានអ្វីត្រូវចង្អៀតចង្អល់ឡើយ ។


ខ្លះទៀតបន្ថែមថា ទេព បូព្រឹក្ស និង ជី ដេវីត សុទ្ធតែតារាល្បីៗរឿងអ្វីដែលត្រូវតោងកាលីបគុនខ្មែរទៀត គួរតែសរសើរពួកគេទៅវិញដែលជ្រើសរើសការស្លៀកខោគុនខ្មែររត់នៅក្នុងកម្មវិធីធំបែបនេះ៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post