header ads

Sponsor

ដោយឃើញកូនស្រីទៅណាមកណាមិនមានរថយន្តផ្ទាល់ខ្លួនតារាកំប្លែង ស្រីអ៊ីត ជាម្តាយបានSurprise កូនស្រីនៅរថយន្តទំនើបម៉ាកឡិចស៊ីពណ៌សថ្មីចែសដែលមានតម្លៃគួរសម ដែលធ្វើឱ្យកូនស្រីតែមួយ ស្រីណាន រំភើបរហូតស្រក់ទឹកភ្នែក ។ ក្នុងនោះ ស្រីអ៊ីត អះអាងថាទឹកប្រាក់ក្នុងការទិញរថយន្តនេះជាការខិតខំប្រឹងប្រែងរបស់កូនស្រីនាពេលកន្លងមក ។

ជាមួយនឹងទឹកមុខរីករាយឈរជិតសមាជិកថ្មីស្រឡាង ស្រីណាន បានរៀបរាប់ថា «បំណងប្រាថ្នារបស់ខ្ញុំក្លាយជាការពិត ស្រីស បោះណាន ណានអរគុណម៉ាក់ៗ ពុកម៉ែបងប្អូនអ៊ុំពូមីងតែងតែគាំទ្រលើកទឹកចិត្ត ណាន ខ្ញុំនឹងខំប្រឹងតស៊ូបន្តទៀត ជំហានទី2 បានហើយ ! ជំហាន ទី3 វិឡា»។ការលើកឡើងរបស់ ស្រីណាន បានធ្វើឱ្យអ្នកគាំទ្រមានការចូលរួមត្រេកអរចំពោះភាពជោគជ័យរបស់តារាវ័យក្មេងដែលជាកូនស្រី របស់ ស្រី អ៊ីត ដែលអាចសម្រេចបំណងរបស់ខ្លួនទាំងវ័យក្មេង ហើយខ្លះទៀតក៏បានជូនពរឱ្យ ស្រីណាន បានសម្រេចបំណងទីបីជាផ្ទះវីឡាទៅតាមគម្រោងរបស់ខ្លួននៅក្នុងពេលឆាប់ៗ ។

ដ្បិតនៅវ័យក្មេងក៏ពិតមែន តែកូនស្រីរបស់តារាកំប្លែង ស្រីអ៊ីត មានទេពកោសល្យសិល្បៈមិនចាញ់ម្តាយប៉ុន្មានឡើយពោលនាងចេះទាំងកំប្លែង ច្រៀង និងដើរម៉ូដថែមទៀត ។ អ្វីដែលកត់សម្គាល់ក្រោយពីបញ្ចប់ការប្រឡង Miss Teen International Cambodia ២០២៣ មក ស្រី Miss Teen International Cambodia២០២៣ណាន កាន់តែមានហាងឆេងដោយសព្វថ្ងៃក្រៅពីការងារសិល្បៈ ស្រីណាន ក៏ទទួលបានការផ្សព្វផ្សាយផលិតផលជាច្រើនផងដែរ ។ ដោយសារតែឃើញកូនស្រីជោគជ័យនិងមានការខិតខំប្រឹងប្រែងបែបនេះទើប ស្រីអ៊ីត ជាម្តាយបានកាដូរថយន្តទំនើបឱ្យកូន តែយ៉ាងណានាងបានបញ្ជាក់ថាទឹកប្រាក់ទាំងនេះសុទ្ធសឹងជាញើសឈាមរបស់កូនដែលខំប្រឹងប្រែងរកនាពេលកន្លងមក៕

ហាមដាច់ខាតការយកអត្ថបទទៅចុះផ្សាយឡើងវិញ ឬអានធ្វើជាវីដេអូដោយគ្មានការអនុញ្ញាត!

លោកអ្នកអាចបញ្ចេញមតិនៅទីនេះ!

Feature Ads

Previous Post Next Post